អភិបាលខណ្ឌដង្កោ ដឹកនាំមន្រ្តី រាប់បាត្រ ព្រះសង្ឃ ឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់រាប់លាននាក់ នៅជើងឯក

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខណ្ឌដង្កោ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌ និងប្រជាពលរដ្ឋសង្កាត់ទាំង១៣ ធ្វើពិធីបង្សុកូល និងរាប់បាត្រ ព្រះសង្ឃចំនួន ២៦អង្គ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ជើងឯក។

ការធ្វើពិធីបង្សុកូល និងរាប់បាត្រក្នុងឱកាសនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ទាំងនៅក្នុងមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកនេះ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល។

ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋក្នុងរបបប្រល័យពូជសាសន៍នេះ ខ្លះបានស្លាប់បាត់បង់ជីវិត ទាំងគ្រួសារ ហើយមួយ ចំនួនទៀតពុំបានទទួលដំណឹងពីសាច់ញាត្តិខ្លួនថាបានស្លាប់នៅទីណានោះទេ ដូច្នេះថ្ងៃនេះ ក្នុងនាម គណបក្សខណ្ឌ ក៏ដូចជាសាលាខណ្ឌដង្កោទាំងមូល បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ សរុបចំនួន ប្រមាណ ៥០០នាក់ ដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័នអ្នកដែលបានស្លាប់បាត់បង់ជីវិត ទាំងនៅក្នុង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នេះ ក៏ដូចជាអ្នកដែលបានស្លាប់នៅទូទាំងប្រទេស ហើយគណបក្ស ខណ្ឌតែងបានធ្វើពិធីបែបនៅរៀងរាល់ឆ្នាំ គឺមុនពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនេះ លោកប្រធានគណបក្សខណ្ឌ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យរាប់បាត្រ បង្សុកូល និងប្រគេនព្រះសង្ឃ ចំនួន ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌដង្កោ ដោយក្នុង០១វត្តបច្ច័យកសាង ៥ម៉ឺនរៀល ព្រះសង្ឃ ០១អង្គ ០៤ម៉ឺនរៀល ស្លាដកចំនួន ១គូរ និងទេយ្យវត្ថុមួយចំនួនទៀត។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ និងប្រជាពល រដ្ឋសង្កាត់ទាំង១៣ ធ្វើពិធីបង្សុកូល និងរាប់ បាត្រ ព្រះសង្ឃចំនួន ២៦អង្គ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក។

ការធ្វើពិធីបង្សុកូល និងរាប់បាត្រក្នុងឱកាសនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែររាប់ លាននាក់ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ទាំងនៅក្នុងមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកនេះ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល។ ការបាត់បង់ជីវិត របស់ប្រជាពលរដ្ឋក្នុងរបបប្រល័យពូជសាសន៍នេះ ខ្លះបាន ស្លាប់បាត់បង់ជីវិតទាំងគ្រួសារ ហើយ មួយចំនួនទៀតពុំបានទទួលដំណឹង ពីសាច់ញាត្តិខ្លួនថាបាន ស្លាប់នៅទីណានោះទេ ដូច្នេះថ្ងៃនេះ ក្នុងនាម គណបក្សខណ្ឌ ក៏ដូចជាសាលាខណ្ឌដង្កោទាំងមូល បានដឹកនាំមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៥០០នាក់ ដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័ន អ្នកដែលបានស្លាប់បាត់បង់ជីវិត ទាំងនៅក្នុងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក នេះ ក៏ដូចជាអ្នកដែលបានស្លាប់ នៅទូទាំងប្រទេស ហើយគណបក្សខណ្ឌ តែងបានធ្វើពិធីបែបនៅរៀងរាល់ឆ្នាំ គឺមុនពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។