ដំណើរកម្សាន្ត បោះជំរំ និង ADVENTURE របស់អតិថិជន FORD ប្រចាំឆ្នាំ២០១៥ (FORD ADVENTURE 2015) នឹងឈានចូល មកដល់នាពេល ឆាប់ៗនេះ!

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) តែងតែរៀបចំដំណើរកម្សាន្ត សម្រាប់ អតិថិជន របស់ខ្លួនទៅកាន់ រមណីយដ្ឋានផ្សេងៗ នៅក្នុងប្រទេស ក៏ដូចជាទៅកាន់ ប្រទេសជិតខាង ជាមួយនឹង ក្បួនរថយន្ត FORD គ្រប់ម៉ូឌែល ។ ដោយឡែកសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន FORD នឹងរៀបចំដំណើរកម្សាន្តសម្រាប់ អតិថិជនទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចន្ទបុរី ប្រទេសថៃ ។ ដំណើរកម្សាន្តដ៏ អស្ចារ្យនេះ មាន រយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៥ ដែលអ្នកចូលរួមទាំងអស់ នឹងមានឱកាស រីករាយ ជាមួយទេសភាពព្រៃភ្នំ នៅតាមដងផ្លូវដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្តប៉ៃលិន រួមជាមួយនឹងបទពិសោធន៍ បោះជំរំដ៏សែនរ៉ូមែនទិច នៅតាមឆ្នេរសមុទ្រយ៉ាង ស្រស់ត្រកាល និងការដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃ សមរម្យក្នុងផ្សារទំនើបនៃទឹកដីខេត្តចន្ទបុរី ប្រទេសថៃថែមទៀតផង។

ដំណើរកម្សាន្តនេះបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន ។ កាលពីឆ្នាំ២០០៧ បានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០០៨ ខេត្តរតនគិរី ឆ្នាំ២០០៩ ខេត្តប៉ៃលិន ឆ្នាំ២០១០ និងឆ្នាំ២០១១ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១២ ខេត្តមណ្ឌលគិរី ហើយឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត និងឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួម កើនឡើង ជាបន្តបន្ទាប់ ។

លើសពីនេះ ទៅទៀត ដំណើរកម្សាន្ត FORD ADVENTURE មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែល សំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិក របស់ក្រុមហ៊ុន អអិមអេ ខេមបូឌា ។

សូមមកទទួលយកបទពិសោធន៍ពិត ជាមួយនឹងដំណើរកម្សាន្តបោះជំរំរបស់រថយន្ត FORD ក្នុងឆ្នាំ២០១៥ នាពេល ឆាប់ៗខាងមុខនេះ ។

សម្រាប់ការចុះឈ្មោះ សូមមកកាន់មជ្ឈមណ្ឌលតំាងលក់រថយន្ត FORD ទំាងបីសាខានៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប ឬអាចទំនាក់ទំនងសម្រាប់ការសាកសួរព័ត៌មានលម្អិតពីកម្មវិធី តាមរយៈលេខទូរស័ព្ទ 012 333 975 ឬចូលទៅកាន់គេហទំព័រហ្វេសប៊ុក www.facebook.com/RMAFordCambodia៕

ដំណើរកម្សាន្ត បោះជំរំ និង ADVENTURE របស់អតិថិជន FORD ប្រចាំឆ្នាំ២០១៥ (FORD ADVENTURE 2015) នឹងឈានចូល មកដល់នាពេល ឆាប់ៗនេះ!