យូណេស្កូ អំពាវនាវ ឲ្យភាគីពាក់ព័ន្ធគ្រាំទ្រ និងជួយដល់ អក្ខរកម្មកម្ពុជា ជាង៩ម៉ឺននាក់

ភ្នំពេញ ៖ តំណាងអង្គការ យូណេស្កូ អ្នកស្រី អាន ទ្បឺម៉ែត្រ បានថ្លែងអំពាវនាវ ដល់ភាគីពាក់ ព័ន្ធទាំងអស់ ចូលរួមចំណែក ក្នុងការគាំទ្រ ក៏ដូចជាចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីចុះជួយ អក្ខរកម្មនៅតាមសហគមន៍ នៅទូទាំងប្រទេសឲ្យបាន ច្រើនកុះករ។

អ្នកស្រី អាន ទ្បឺម៉ែត្រ បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ដ យុទ្ធនាការ អក្ខរកម្ម ជាតិ ឆ្នាំ២០១៥ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ថាយូការគៀងគរនេះ ដើម្បីជួយលើកម្ពស់ ការផ្ដល់ឱកាសឲ្យយុវជន បានចូលរួមចំណែកក្នុងការជួយ សង្គមរបស់ខ្លួនផ្ទាល់ ឲ្យមានការរីកចម្រើន រួមទាំងទទូលបាន បទពិសោធន៍ធ្វើការងារស័្មគ្រចិត្ដ ក្នុងការតម្រង់ទិសដ៏ភ្លឺថ្លា សម្រាប់ការបង្ហាញផ្លូវការងារ របស់ពួកអក្ខរកម្ម។

លោកស្រីបន្ដថា “ខ្ញុំចង់ឃើញការចូលរួមចំណែកយ៉ាងសកម្មថែមទៀត របស់យុវជន ស័្មគ្រចិត្ដ គាំទ្រ ដល់សង្គមកម្ពុជា តាមរយៈកម្មវិធីអប់រំនានា ជាពិសេសកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធន ៩២០០០នាក់ហើយចំពោះយូណេស្គូ ក្រសួងអប់រំ នឹងដាក់ចេញជាវិញ្ញាបនបត្របញ្ជាក់ជូន ដល់អ្នកស័្មគ្រចិត្ដ ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ”។

លោក ស្រីបន្ថែថា ដំណើរការជ្រើសរើសដែលធ្វើទ្បើងដោយក្រុមការងារ ផ្អែកទៅលើអន្ដរទំនាក់ទំនង នៃដំណើរការបង្រៀន និងរៀន ដោយមានកម្រិតចំនួននៃអ្នកស្ម័គ្រចិត្ដ ព្រមទាំងលទ្ធភាពរបស់ពូកគេ ក៏ដូចជាការលើកកម្ពស់ការ យល់ដឹងពី យុទ្ធាការ អក្ខរកម្មជាតិ២០១៥ដោយការងារសម្រេចជ្រើសរើស៥នាក់ក្នុងមួយថ្នាក់ ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព តាមតែអាចធ្វើបាន ជាពិសេស ភាគច្រើន ដែលរស់នៅភ្នំពេញ។

ព្រមជាមួយគ្នានេះ និស្សិតម្នាក់ ឈ្មោះ ភាង ពៅ មកសាកលវិទ្យាល័យធនធានមនុស្សដែល ស្ម័គ្រ ចិត្ដទៅបង្រៀន នៅតាមខេត្ដដាច់ ស្រយាល បាន បញ្ជាក់ថា ”ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលអង្គការយូណេស្គូ ក្រសួងអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ បានបង្កើនកម្មវិធីនេះ មក ព្រោះ នេះជាឱកាសសម្រាប់រូបខ្ញុំផ្ទាល់ ទៅបង្រៀនបង ប្អូនដែល មិនចេះអក្សរ ឲ្យចេះអានសៀវភៅ ចេះយល់ និងឲ្យទទួល បានចំណេះវិជ្ជាជាច្រើនទៀត ជាងនេះទៅទៀត រូបខ្ញុំផ្ទាល់ ក៏ទទួលបានបទពិសោធន៍ ជាច្រើន ផងដែរ ពិសេសនេះគឺ បានចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិផងដែរ”។

សូមបញ្ជាក់ថា យុទ្ធការអក្ខរកម្មជាតិឆ្នាំ២០១៥ ត្រូវបានធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៥ នៅវិទ្យាស្ថាន ជាតិអប់រំ ក្រោមអធិបតីភាពរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដោយក្រសួងអប់រំ សហការជាមួយ អង្គការយូណេស្កូដើម្បីពន្លឿន ការសម្រេចលទ្ធផលអត្រាអក្ខរកម្មជនពេញ វ័យពេលអាយុ១៥ឆ្នំា ទ្បើងឲ្យបាន ៨៤.៤០ភាគរយនៅក្នុងឆ្នាំ២០១៥ ដោយសព្វថ្ងៃនេះ មានថ្នាក់អក្ខរកម្មសរុបចំនួន៣១៥១ថ្នាក់ កំពុងដំណើរការ នៅទូទាំងប្រទេស៕

យូណេស្កូ អំពាវនាវ ឲ្យភាគីពាក់ព័ន្ធគ្រាំទ្រ និងជួយដល់ អក្ខរកម្មកម្ពុជា ជាង៩ម៉ឺននាក់

យូណេស្កូ អំពាវនាវ ឲ្យភាគីពាក់ព័ន្ធគ្រាំទ្រ និងជួយដល់ អក្ខរកម្មកម្ពុជា ជាង៩ម៉ឺននាក់

យូណេស្កូ អំពាវនាវ ឲ្យភាគីពាក់ព័ន្ធគ្រាំទ្រ និងជួយដល់ អក្ខរកម្មកម្ពុជា ជាង៩ម៉ឺននាក់