គ្រូ​បង្វឹក​ដឹក​នាំ​សិង្ហបុរី​ឈ្នះ​កម្ពុជាជើង​​ទី​​មួយ ៤-០ បន្ត​កិច្ច​សន្យា​​ជា​ថ្មី​​​មុន​ប៉ះ​គ្នា​ជើង​ទី​ពីរ

គ្រូ​បង្វឹក​ដឹក​នាំ​សិង្ហបុរី​ឈ្នះ​កម្ពុជាជើង​​ទី​​មួយ ៤-០ បន្ត​កិច្ច​សន្យា​​ជា​ថ្មី​​​មុន​ប៉ះ​គ្នា​ជើង​ទី​ពីរ

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​​ឈ្នះ​ក្រុម​កម្ពុជា ៤-០ ជើង​ទីមួយ​​នៅ​ពហុកីឡដ្ឋាន​ជាតិ បាន​បន្ត​កិច្ច​សន្យា​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​សិង្ហបុរី​ដឹក​នាំ​ក្រុម​​​រហូត​ដល់​​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ជា​ពេល​វេលា​បញ្ចប់​យុទ្ធនាការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​​នៅ​​តំបន់​អាស៊ី ជើង​ទី​ពីរ។

 

គ្រូ​បង្វឹក​ដឹក​នាំ​សិង្ហបុរី​ឈ្នះ​កម្ពុជាជើង​​ទី​​មួយ ៤-០ បន្ត​កិច្ច​សន្យា​​ជា​ថ្មី​​​មុន​ប៉ះ​គ្នា​ជើង​ទី​ពីរលោក Bernd Stange គ្រូ​បង្វឹក​​ក្រុម​សិង្ហបុរី ពេល​ធ្វើ​សន្នីសីទ​ក្នុង​ជំនួប​ជើង​ទីមួយ​នៅ​កម្ពុជា

 

សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​សិង្ហបុរី​បាន​ប្រកាស​ពី​ការ​បន្ត​កិច្ច​សន្យា​ជាមួយ​លោក Bernd Stange រហូត​ដល់​​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​មើល​ឃើញ​ថា ​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​យុទ្ធនាការ​ប្រកួត​ជម្រុះ​បាល់​ទាត់​​អាស៊ី និង​ពិភពលោក ពិសេស​គឺ​ប្រកួត​​ឈ្នះ​ម្ចាស់​ផ្ទះ​​កម្ពជា ៤-០ និង​​ស្មើ​ម្ចាស់​ផ្ទះ​ជប៉ុន ០-០។ គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធន៍​យ៉ាង​ជោគ​ជាំ​រូប​នេះ នឹង​បន្ត​ដឹក​នាំ​ក្រុម​សិង្ហបុរី​ជម្រុះ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នៅ​តំបន់​អាស៊ី ជុំ​ទីពីរ ៥​ប្រកួត​ទៀត គឺ​អាហ្វហ្គានីស្ថាន(២​ប្រកួត) កម្ពុជា ជប៉ុន និង​ស៊ីរី។

 

លោក Bernd Stange បាន​និយាយ​ថា ៖ «ខ្ញុំ​តែង​តែ​ផ្ដោត​លើ​បំណង​ប្រាថ្នា​របស់​ខ្ញុំ និង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​នៅ​វគ្គ​ជម្រុះ World Cup/Asian Cup ហើយ​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ជឿ​ជាក់ និង​ទំនុក​ចិត្ត​របស់​លោក​ប្រធាន Zainudin Nordin, ExCo និង​អគ្គ​លេខាធិការ Winston Lee ​ព្រម​ទាំង​អ្នក​គ្រប់​គ្រង​ទាំង​អស់​​ចំពោះ​ខ្ញុំ។ ការ​គាំ​ទ្រ​របស់​ពួក​គេ​ពិត​ជា​អស្ចារ្យ​ណាស់ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​សម្រាប់​ក្រុម​សិង្ហបុរី»។ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បេឡារូស និង​អ៊ីរ៉ាក់​​រូប​នេះ បាន​បន្ត​ទៀត​ថា លោក​មាន​សុទិដ្ឋិនិយម ក្រោយ​ធ្វើ​បាន​ល្អ​បី​ប្រកួត​ដំបូង​ក្នុង​ជម្រុះ​បាល់ទាត់​ពិភពលោក ដែល​សុទ្ធតែ​លេង​ក្រៅ​ដី។ ​

 

អគ្គលេខាធិការ​សហព័ន្ធ​បាល់​ទាត់​សិង្ហបុរី លោក Winston Lee បាន​និយាយ​ថា៖ «ខណៈ​ពេល​យើង​កំពុង​ប្រឹង​ប្រែង​​សម្រេច​ក្ដី​ស្រមៃ​ឆ្លង​ផុត​វគ្គ​ជម្រុះ FC Asian Cup 2019 ការ​បន្ត​កិច្ចសន្យា​របស់ Bernd នឹង​ធានា​នូវ​និរន្តរភាព ព្រម​ទាំង​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​ក្រុម​ជម្រើស​ជាតិ ដែល​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​យុទ្ធនាការ​ប្រកួត​ជម្រុះ FIFA World Cup/AFC Asian Cup នា​ពេល​កន្លង​មក»។

 

កីឡាករ​​ជម្រើស ២៤​នាក់​ត្រៀម​ប៉ះ​​អាហ្វហ្គានីស្ថាន និង​កម្ពុជា ក្រោម​ការ​ដឹក​នាំ​បន្ត​របស់​លោក Bernd Stange បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែល​ក្នុង​នោះ​មាន​មក​ពី​ក្រុម LIONSXII ក្នុង​លីក​កំពូល​ម៉ាឡេស៊ី​ដល់​ទៅ ១៤​នាក់៕

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ fas.org