ចន ច័ន្ទលក្ខិណា នឹង​ផ្តាច់​ខ្លួន​ពី​ការ​តវ៉ា​បញ្ចាំង​រឿង​បរទេស ប្រសិន​បើ​ចំណាត់​ការ ក្រសួង​ព័ត៌មាន គ្មាន​ប្រសិទ្ធ​ភាព

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាតារាមួយដួងដែល មានភាពលេចធ្លោខាងបង្ហាញ សកម្មភាពរិះគន់ និងតវ៉ាទៅលើការចាក់បញ្ចាំង ខ្សែភាពយន្តបរទេសនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកនោះ នៅពេលថ្មីៗនេះ បានបង្ហាញសារថ្មីមួយទៀត ដោយនាងរង់ចាំមើល ចំណាត់ការរបស់ក្រសួងព័ត៌មាន ដែលត្រៀមចាត់វិធានការ នៅក្នុងដើមខែវិច្ឆិកា ខាងមុខនេះ ទៅលើការចាក់បញ្ចាំងរឿងបរទេស ក្នុងស្ថានីទូរទស្សន៍នានា ហើយប្រសិនបើគ្មានប្រសិទ្ធភាពទេ នាងនិងផ្តាច់ខ្លួន ឈប់តវ៉ាគ្រប់រូបភាពទាំងអស់ ។
កាលពីចុងខែកញ្ញា កន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានប្រកាសឲ្យស្ថានីយទូរទស្សន៍ទាំងអស់ រៀបចំចាក់វណ្ណកម្មខ្មែរ ដូចជាភាពយន្ត និងសិល្បៈដទៃទៀត រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ ដល់ ៩យប់ ដើម្បីលើកស្ទួយវិស័យវប្បធម៌ និងអត្តសញ្ញាជាតិខ្មែរ និងតម្រូវឲ្យស្ថានីយទាំងអស់ អនុវត្តតាមសេចក្តី ណែនាំរបស់ក្រសួង ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ តទៅ ។

ក្រោយពីក្រសួងព័ត៌មាន ប្រកាសបានមួយរយៈពេលរួចមក តារាស្រីរាងខ្ពស់ស្រឡះ មេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញសារដោយសរសេរ ជាភាសាខ្មែរសរឲ្យឃើញ ពីការទន្ទឹងរង់ចាំ ចំណាត់ការរបស់ក្រសួង ទាំងអន្ទះសារថា «ថ្ងៃ១ខែវិច្ឆិកា ជិតមកដល់ហើយ. ខ្ញុំសង្ឃឹមថា និងបានឃើញការគោរព សេចក្តីប្រកាសនិងការអនុម័ត្ត របស់ក្រសួងព័តមាន ចំពោះបណ្តាស្ថានីយទូរទស្សន៍ទាំងអស់. ហើយបើលើកនេះ នៅតែមិនមានប្រសិទ្ធភាពទៀត នាងខ្ញុំដែលជាសិល្បការិនីខ្មែរម្នាក់ សូមបញ្ឈប់នូវសកម្មភាពតវ៉ា ដើម្បីសិល្បៈជាតិខ្លួនទៀតហើយ» ។

តារាស្រីរូបនេះ បានរៀបរាប់ទៀតថា «ចង់អ្នកណាធ្វើអ្វីធ្វើទៅ ប្រយោជន៍អ្នកណា សិល្បៈជាតិរលាយ ឬអ្នកណាមកជាន់ឈ្លីសិល្បៈខ្មែរ ក៏ខ្ញុំលែងខ្វល់ លែងដឹងឮអ្វីទាំងអស់. ខ្ញុំនឹងឈប់ធ្វើជាសិល្បការិនីដែលមានមនសិកាជាតិទៀតហើយ ទោះអ្នកណាមកពឹងពាក់ទៀត ក៏ខ្ញុំលែងខ្វល់ ខ្ញុំសង្ឃឹមថា ចំណាត់ការនេះ និងមានប្រសិទ្ធភាពតាមកាលកំណត់ ដោយគ្មានលើស១ថ្ងៃ ហើយខ្ញុំក៏ចង់ដឹងថា តើស្ថានីយទូរទស្សន៍ណា ដែលគោរពតាមការ អនុម័ត្ត របស់ក្រសួងដោយឧត្តមគតិ មនសិកាជាតិ ពិតប្រាកដ» ។

ទាក់ទងទៅនឹងការបង្ហាញសារ របស់អ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា គឺគ្រាន់តែជាការបង្ហាញ ពីការតាំងចិត្តជាមុន ហើយចំពោះលទ្ធផលយ៉ាងណានោះ មានតែរង់ចាំអ៊ុតមើល ទាំងអស់គ្នា នៅដើមខែវិច្ឆិការខាងមុខនេះប៉ុណ្ណោះ ៕