ស្ត្រី​ច្រើន​នាក់​ធ្វើអត្តឃាតក្រោយ​ទទួល​ការធ្វើ​បាប​ពី​ក្រុម​ISIS

​អ៊ីរ៉ាក់​៖​ស្ត្រី​ម្នាក់​ដែល​រួច​ផុតពី​ការ​ក្លាយជា​ទាសករ​របស់​ពួក​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS​បាន​ថ្លែងថា ស្ត្រី​ជាច្រើន​នាក់​ដែល​ត្រូវបាន​ក្រុម​ឧទ្ទាម​នេះ​ចាប់យក​ទៅធ្វើជា​ទាសករ​បានធ្វើ​អត្តឃាត​ខ្លួន​ជាជាង​រង់ចាំ​ការជួយ​សង្គ្រោះ បន្ទាប់ពី​ត្រូវបាន​ក្រុម​ឧទ្ទាម​នេះ​ធ្វើបាប និង​រំលោភ​ជាច្រើន​ដង​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​បណ្តាញសារព័ត៌មាន CNN​។ 

​ថ្លែង​ទាំង​ទឹកភ្នែក​លោក​ស្ត្រី Ameena Saeed Hasan បន្តថា លោកស្រី​ពិតជា​ចង់​រំដោះ​ជនរងគ្រោះ​ទាំងនោះ ជាពិសេស​គឺ​កុមារី​ជាច្រើន​រយ​នាក់​បានធ្វើ​អត្តឃាត​ខ្លួនឯង​ដើម្បី​បញ្ចៀស​ពី​ការចាប់រំលោភ​។​

​គួរ​បញ្ជាក់ថា ស្ត្រី និង​កុមារ Yazidi រាប់ពាន់នាក់​ដែល​ស្ថិតនៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​ត្រូវបាន​ពួក​ឧទ្ទាម ISIS​ចាប់ខ្លួន​នាពេល​កន្លងមក ព្រមទាំង​សម្លាប់​បុរសៗ​ចោល​៕

ស្ត្រី​ច្រើន​នាក់​ធ្វើអត្តឃាតក្រោយ​ទទួល​ការធ្វើ​បាប​ពី​ក្រុម​ISIS