បុរស​មាន​ក្រចកដៃ​វែង​ជាងគេ​ក្នុង​លោក​

Sanofi

តាម​ប្រភពព័ត៌មាន Daily Mail អង់គ្លេស​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ឥណ្ឌា​អាយុ ៧៨​ឆ្នាំ​គឺ​លោក​តា ស្រ៊ី​ដារ ឆី​ល​ឡា​ល់ (Shri-Dhar Chillal) បាន​ទុក​ក្រចកដៃ​ឆ្វេង​របស់គាត់​តាំងពី​ឆ្នាំ ១៩៥២ រហូតមកដល់​សព្វថ្ងៃ​នេះ​ដោយ​មិន​កាត់ចេញ​ឡើយ​។​​រយៈពេល ៦៣​ឆ្នាំ​កន្លងទៅនេះ​ក្រចកដៃ​ឆ្វេង​នៅលើ​ម្រាមដៃ​ទាំង ៥ មាន​ប្រវែង​សរុប​រហូតដល់​​ទៅ ៩០៩,៦​សង្ទីម៉ែត្រ ទទួលបាន​ឯកទគ្គកម្ម​នៅក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness Book​។​​សព្វថ្ងៃនេះ​លោកតា ស្រ៊ី​ដារ ឆី​ល​ឡា​ល់ រស់នៅក្នុង​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា​។

ចាប់តាំងពី​ឆ្នាំ ១៩៥២ មក​លោកតា​មិនដែល​កាត់​ក្រ​ដៃ​ខាងឆ្វេង​ឡើយ​។ បច្ចុប្បន្ន​ក្រចក​មេដៃ​មាន​ប្រវែង ១៩៧,៨​សង្ទីម៉ែត្រ ក្រចក​ម្រាម​ចង្អុលដៃ​មាន​ប្រវែង​១៦៤,៥​សង្ទីម៉ែត្រ ក្រចក​ម្រាមដៃ​កណ្តាល ១៨៦,៦​សង្ទីម៉ែត្រ ក្រចក​ម្រាម​នាងដៃ ១៨១,៦​សង្ទីម៉ែត្រ និង​ក្រចក​ម្រាម​កូនដៃ ១៧៩,១​សង្ទីម៉ែត្រ ហើយ​សរុប​ទាំងអស់​មាន​ប្រវែង ៩០៩,៦​សង្ទីម៉ែត្រ​។​

​មូលហេតុ​នៃ​ការ​ទុក​ក្រចកដៃ​នេះ​ត្រូវបាន​លោកតា ស្រ៊ី​ដារ ឆី​ល​ឡា​ល់ បង្ហើប​ឱ្យដឹងថា កាល​ពេល​
​នៅ​រៀនមាន​សិស្ស​រួម​ថ្នាក់​របស់​លោកតា​ម្នាក់​បានធ្វើឱ្យ​បាក់​ក្រចកដៃ​របស់លោក​គ្រូ ហើយ​ត្រូវ​លោកគ្រូ​
​នោះ​ប្រើ​រំពាត់​វាយ​យ៉ាងដំណំ​។ បន្ទាប់មក​កូនសិស្ស​បាន​សួរ​ទៅ​លោកគ្រូ​នោះ​ថា ហេតុអ្វី​បានជា​ដាក់​ទណ្ឌ​
​កម្ម​ធ្ងន់ធ្ងរ​ម្លេះ​គ្រាន់តែ​រឿង​តូច​មួយ​ប៉ុណ្ណោះ​។​

លោកគ្រូ​នោះបាន​ឆ្លើយតប​ថា លើកលែងតែ​ពួក​ឯង​ទាំងអស់គ្នា​មាន​ប្រវត្តិ​ទុក​ក្រចក​វែង បើ​មិន​
​ដូច្នេះ​ទេ គឺ​មិន​យល់​ពី​ការឈឺ​ចាប់ពី​ការបាត់បង់​នោះឡើយ​។ ដូច្នេះ ចាប់​តាំងតែ​ពី​ពេល​នោះមក​លោក តា​
​ស្រ៊ី​ដារ ឆី​ល​ឡា​ល់ ចាប់ផ្តើម​ទុក​ក្រចកដៃ​រហូតមកទល់​សព្វថ្ងៃនេះ​។

​ទាក់ទង​ការ​ទុក​ក្រចកដៃ​នេះដែរ​លោកតា ស្រ៊ី​ដារ ឆី​ល​ឡា​ល់ បាន​ប្រាប់ថា ធ្លាប់​ត្រូវបាន​ក្រុមគ្រួសារ​
​ជំទាស់​ដែរ​។ ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក៏​មិនសូវ​ស្រួល​ដែរ​ដូចជា​ពេល​បោកគក់​សម្លៀកបំពាក់ ពេល​គេង និង​ប្រកប​កិច្ចការងារ​ផ្សេងៗ​តែង​ទើស​ដោយសារតែ​ក្រចកដៃ​វែង​ពេក​។ លោក​បន្តថា កាល​
​នៅ​វ័យ​ក​ម្លោះ​ក៏​មិនមាន​ស្រី​ក្រមុំ​ណា​ព្រម​រៀ​ការ​ជាមួយ​លោក​ដែរ​។

ថ្មីៗ​នេះ​ក្រោយពី​បាន​ជាប់​ឯកទគ្គកម្ម​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ជា​អ្នក​ដែលមាន​ក្រចកដៃ​វែង​ជាងគេ​រួចមក​គឺ​លោកតា ស្រ៊ី​ដារ ឆី​ល​ឡា​ល់ នឹង​សម្រេចចិត្ត​កាត់​ក្រចកដៃ​ដែលមាន​ប្រវែង​ជាង ៩​ម៉ែត្រ​ចោល​ចេញ និង​ផ្តល់ឱ្យ​សារៈមន្ទីរ​ទុកដាក់​តាំង​ជូន​សាធារណៈជន​ទស្សនា ប៉ុន្តែ​ថ្ងៃ​កាត់​ក្រចកដៃ​
​មិនទាន់​កំណត់​នៅឡើយ​៕ គ​.​ឡេង​


Related