​ពី​ពេល​នេះ​ទៅ ហាម​យក​អាល់កុល​ជូត​ខ្លួន ពេល​គ្រុនក្តៅ

​ពី​ពេល​នេះ​ទៅ ហាម​យក​អាល់កុល​ជូត​ខ្លួន ពេល​គ្រុនក្តៅ

​ពីមុន តើ​អ្នក​នឹងធ្វើ​ដូចម្តេច ពេល​ក្តៅខ្លួន​? មិន​ត្រឹមតែ​ឪពុក​ម្តាយ​អ្នកនោះ​ទេ សូម្បី​តែ គ្រូពេទ្យ​មួយចំនួន ក៏​ប្រើ​អាល់​កុល ដើម្បី​បញ្ចុះ​កម្តៅ​ដែរ​។​

​ពិតណាស់ ការបាញ់ ឬ​លាប​អាល់​កុល គឺ​វា​ហួស​ដឺ​ឡេ ឬ​ជា​វិធី​ចាស់​គម្រឹល​ហើយ មិនតែប៉ុណ្ណោះ ការធ្វើ​បែប​នេះ អាច​បណ្តាលឲ្យ​ពុល ឬ​មាន​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន ថែមទៀត​ផង​។

​អាល់​កុល អាច​ធ្វើឲ្យ​អ្នកពុល ជាពិសេស ចំពោះ​ក្មេង​តូចៗ ដែល​វា​អាច​បណ្តាល​ឲ្យ​កុមារ វិលមុខ ឬ​សន្លប់​បាន​។ ពេលខ្លះ វា​មិន​ធ្វើ​ឲ្យ​ក្មេងៗ​ឈឺ​នោះ​ទេ ប៉ុន្តែ វា​នឹង​មាន​ផលវិបាក​ច្រើន នៅ​ថ្ងៃក្រោយ ដែល​យើង​មិនដឹង​។ មិន​ត្រឹមតែ​ក្មេងៗ​ទេ ដែល​ទទួលរង​ផលប៉ះពាល់​នេះ មនុស្ស​ធំ ក៏​អាច​គ្រោះថ្នាក់​បាន​ដែរ​។

ល់កុល​ហួត​លឿន ដែល​វា​អាច​ធ្វើឲ្យ​ស្បែកយើង​ត្រជាក់​ភ្លាមៗ ពេល​យើង​ក្តៅខ្លួន​។ ហេតុដូច្នេះ​ហើយ នរណា​ក៏​ធ្លាប់​សាក​វិធី​នេះ​ដែរ កាលពី​មុន​នោះ​។ ប៉ុន្តែ អាល់​កុល មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ឡើយ ហើយ​រឹតតែ​មិន​អាច​បញ្ចុះ​កម្តៅ​ទៀតផង​។ ជំនួស​មកវិញ អាល់​កុល អាច​ជ្រាប​ចូលក្នុង​ស្បែក ហើយ​បណ្តាល​ឲ្យ​អ្នកពុល​។​

​ដូច្នេះ អ្នក​គួរតែ​សម្រាក ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន និង​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​វិញ​ទៅ ទើប​វា​ប្រសើរ​ជាង​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។