​ឈឺ​កដៃ​មែន​ទេ យើង​មាន​ដំណោះស្រាយ​ហើយ !

​ឈឺ​កដៃ​មែន​ទេ យើង​មាន​ដំណោះស្រាយ​ហើយ !

​អ្នក​ប្រហែលជា​មិន​ឈប់ ហើយ​គិត​អំពី​ការឈឺ​កដៃ​របស់​អ្នក​នោះ​ទេ ដរាបណា អ្នក​មិន​បានដឹងថា វា​ធ្ងន់ធ្ងរ ឬ​ធ្វើឲ្យ​អ្នក​ធ្វើការ​មិនកើត ដោយសារ​រោគសញ្ញា​នេះ (carpal tunnel syndrome)​។ វា​បង្ហាញ​ដោយ​ការឈឺចាប់ រលាក រមាស់ ហើយ​តឹង នៅ​កដៃ​របស់​អ្នក ហើយ​ពេល​ខ្លះ វា​ពិតជា​ឈឺ​ទ្រាំលែងបាន​មួយ​រំពេច ពេល​អ្នក​លើក​ដៃ​ឡើង​។​

​យើង​តែងតែ​គិតថា វា​ជា​ជំងឺ​របស់​បុគ្គលិក​ក្រុមហ៊ុន ដែល​ប្រើប្រាស់​ដៃ​ច្រើនពេក ជាពិសេស ពេល​វាយ​ឯកសា​រលើ​កុំព្យូទ័រ​តែម្តង ប៉ុន្តែ វា​មិនមែន​មាន​តែ​មូលហេតុ​មួយ​នេះ​នោះ​ទេ ដែល​បណ្តាល​ឲ្យ​អ្នក​ឈឺ​កដៃ​នោះ​។ អ្នកជំនាញ​បាន​ប្រាប់ថា វា​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត ដែល​ចូល​រួមចំណែក​ដល់​ការឈឺ​កដៃ​នេះ ដូចជា តំណរ​ពូជ កត្តា​ទឹករំអិល​នៅ​កដៃ ឬ​ជំងឺ​ផ្សេងៗ​ទៀត ដូចជា ទឹកនោម​ផ្អែម និង​រលាក​សន្លាក់​។​

​ដំណឹង​ល្អ​នោះ​គឺថា អ្នក​អាច​បន្ថយ ឬ​ការពារ​បញ្ហា​នេះ​បាន តាមរយៈ​គន្លឹះ​សុខភាព​ខាងក្រោម​នេះ ៖

១. ទុកឲ្យ​ដៃ​របស់អ្នក បាន​សម្រាក​ខ្លះ​
​កុំ​ប្រើ​ដៃ​របស់​អ្នក​ច្រើនពេក សម្រាក​តាម​ដែល​អាច​ធ្វើទៅបាន​។​

២. ប្រើ​កម្លាំង​តិច​ជាង​មុន​
​ពេល​វាយ​ឯកសារ កុំ​សង្កត់​ដៃ​ខ្លាំងពេក ប្រើ​តែ​បន្តិចៗ​ទៅ​បាន​ហើយ​។​

៣. អង្គុយ​ធ្វើការ​ឲ្យបាន​ត្រឹមត្រូវ​
​ល្អ ៖ ដាក់​ជើង​លើ​កម្រិត​ឥដ្ឋ ហើយ​ភ្នែក​សម្លឹង​ទៅ​កុំព្យូទ័រ​ឲ្យចំ​។ បើ​តុ​ខ្ពស់​ពេក អ្នក​ត្រូវរ​ក​របស់​មក​កល់​ជើង ។​
​ល្អ ៖ អង្គុយ​ឲ្យ​ត្រង់ខ្លួន កុំ​បត់​ចង្កេះ ហើយ​ដៃ​ត្រូវ​ខ្ពស់​ល្មម ពេល​ដាក់​លើ​តុ​។​
​ល្អ ៖ សម្រាក​មួយ​នាទី ហើយ​ដើរ​ចុះឡើង រៀង​រាល់​ពីរ ឬ​បី​ម៉ោង​ម្តង​។​
​មិនល្អ ៖ អង្គុយ​យូរពេក ឬ​លើកជើង​ដាក់​លើ​របស់​ផ្សេងៗ។​

៤. កម្តៅ​ដៃ​ឲ្យ​ក្តៅ​ល្មម
​សីតុណ្ហភាព​ត្រជាក់​ពេក អាច​ធ្វើឲ្យ​ដៃ​របស់​អ្នកឡើង​តឹង និង​ឈឺ​បាន ដូច្នេះ គួរតែ​មាន​របស់​គ្រប​ដៃ ឬ​ពាក់​ស្រោមដៃ ពេល​ត្រជាក់​ខ្លាំង​។​

៥. ហាត់​យូហ្កា​
​ការហាត់ ឬ​ទាញ​សន្ធឹង​សន្លាក់ អាច​ជួយ​អ្នក​បាន​ខ្លះ​។ វា​អាច​បន្ថយ​ការ​ឈឺ​ចុកចាប់ បន្ថយ​ការ​ហើយ និង​ធ្វើឲ្យ​កដៃរ​បស់​អ្នក​រស់​រវើក អាច​បត់បែន​ដោយ​គ្មាន​ការឈឺចាប់​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។