លោក Matthew Youlden អាច​និយាយ ៩ ភាសា ដោយ​ស្ទាត់ជំនាញ​

លោក Matthew Youlden អាច​និយាយ ៩ ភាសា ដោយ​ស្ទាត់ជំនាញ​

​លោក Matthew Youlden អាច​និយាយ ៩ ភាសា ដោយ​ស្ទាត់ជំនាញ ដូចជា ភាសា​អង់គ្លេស អៀរ​ឡង់ អាឡឺម៉ង់ បារាំង អេ​ប្រឺ ខា​ថា​ឡែន ព័រទុយហ្កាល់ និង​អ៊ីតាលី​។ តើ​មាន​អ្វី​នៅ​ពីក្រោយ ការនិយាយ​ដ៏​អស្ចារ្យ​របស់​គាត់​នេះ​?

​មិន​ត្រឹមតែ​ភាសា​ទាំង ៩ ខាងលើ​នេះ​នោះ​ទេ លោក Matthew Youlden ក៏​ចេះ និង​យល់​អំពី​ភាសា​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។ គាត់​ត្រូវបាន​គេ​ហៅថា មនុស្ស​ចម្លែក​អស្ចារ្យ ដែល​អាច​និយាយ បាន​ច្រើន​ភាសា​បែបនេះ ហើយ​គាត់​ក៏​ជា​អ្នកសិក្សា ឯកទេស​ខាង​អក្សរសាស្ត្រ​នេះ​ផងដែរ​។​លោក Matthew មាន​ដើម​កំណើត​មក​ពី​ទីក្រុង​មែន​ឆែ​ស​ស្ទឺ (Manchester) ប្រទេស​អង់គ្លេស ប៉ុន្តែ ជនជាតិ​អាឡឺម៉ង់ គិត​ថា​គាត់​ជា ជនជាតិ​អាឡឺម៉ង់ ជនជាតិ​ព័រទុយហ្កាល់ គិត​ថា​គាត់​ជា ជនជាតិ​ព័រទុយហ្កាល់ ... ដោយសារតែ​ការនិយាយស្តី​របស់គាត់ ដ៏​ស្ទាត់ជំនាញ​ខាង​ភាសា​។​

​លោក​បាន​និយាយថា លោក​ក៏​ដូចជា​មនុស្ស​ទូទៅ​ដែរ គាត់​ចេះ​ភាសា​ទាំងនេះ ដោយ​ប្រើប្រាស់​សមត្ថភាព ដែល​មនុស្ស​គ្រប់គ្នា មាន​ដូច​គ្នា ដូចជា ការតស៊ូ មានះ ចង់​ចេះ​ចង់ដឹង និង​ចិត្តល្អ​។ លោក​បាន​បន្តថា អ្នក​កាន់​តែ​ចេះ​ច្រើន​ភាសា អ្នក​កាន់​តែ​មើល​ពិភពលោក បាន​កាន់តែ​ឆ្ងាយ​។​

“​ខ្ញុំ​គិតថា ភាសា​ទាំងអស់ សុទ្ធតែ​មាន​វិធី​របស់​វា ក្នុង​ការមើល​ពិភពលោក​យើង​នេះ​។ ភាសា​មួយ មាន​ពិភពលោក​មួយ មានគំនិត​មួយ​។ ខ្ញុំ​មិន​អាច​ចេះ​តែ​មួយ​ភាសា​បាន​នោះ​ទេ ពីព្រោះ បើ​ចេះ​តែ​មួយ វា​នឹង​មានន័យ​ថា អ្នក​មិន​អាច​មើលឃើញ​ពិភពលោក​ផ្សេង ក្រៅពី​ភាសា​ដែល​យើង​ចេះ​នោះទេ​។ ដូច្នេះ ភាសា​តែ​មួយ ធ្វើឲ្យ​ជីវិត​អ្នក​ឯកកោ កំសត់ និង​គួរ​ឲ្យ​ធុញ​ណាស់​។ ភាសា ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់ ចំពោះ​អ្នក និង​សង្គមជាតិ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។