វេជ្ជបណ្ឌិត​​ម្នាក់ ​រក​ឃើញ​វិធី​ទុក​សព​​យូរ​ឆ្នាំ​​ឲ្យ​នៅ​ល្អ

វេជ្ជបណ្ឌិត​​ម្នាក់ ​រក​ឃើញ​វិធី​ទុក​សព​​យូរ​ឆ្នាំ​​ឲ្យ​នៅ​ល្អ

លោក​វេជ្ជបណ្ឌិត​ម្នាក់ បាន​​អះអាង​ថា​ខ្លួន​បាន​រក​ឃើញ​វិធីសាស្ត្រ​រក្សា​សព​ឲ្យ​នៅ​រូប​រាង​ដើម​ដ៏​ល្អ​ឥត​ខ្ចោះ​ បន្ទាប់​ពី​លោក​បាន​បង្ហាញ​សព​បង​ប្រុស​របស់​ខ្លួនដែល​​ស្លាប់​យូរ​ឆ្នាំ​​ ជាមួយ​​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ។
​​​
​វេជ្ជបណ្ឌិត​ដែលមានឈ្មោះ Edgar Aranda សញ្ជាតិ​ប៉េរូរូប​នេះ បាន​ពិសោធន៍​​​​វិធី​សាស្ត្រ​នេះ​លើ​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ Ramon ដែល​បាន​ស្លាប់​ជាង ១៣​ខែ​កន្លង​ទៅ​។ វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត បង្ហាញ​ថា​លោក​​បាន​គាស់​សព​បង​ប្រុស ដែល​រុំ​ថង់​ប្លាស្ទិក​ជិត នៅ​ពី​មុខ​សាច់ញាតិ ដើម្បី​បង្ហាញ​ការ​ពិសោធន៍​របស់​លោក។

 

វេជ្ជបណ្ឌិត​​ម្នាក់ ​រក​ឃើញ​វិធី​ទុក​សព​​យូរ​ឆ្នាំ​​ឲ្យ​នៅ​ល្អ
 

លោក Aranda បាន​និយាយ​ថា បងប្រុស​ខ្លួន​ហាក់​ដូច​ជា​កំពុង​គេង​លង់​លក់​ប៉ុណ្ណោះ មិន​ដូច​ស្លាប់​ឡើយ។ រូប​រាង​ខាង​ក្រៅ​ ​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ​ដូច​ជាសក់​ក្បាល ស្បែក និង​ក្រចក​ជាដើម។

 

វេជ្ជបណ្ឌិតដែល​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​​នេះ បាន​ចំណាយ​ពេល​ជាង ១០​ឆ្នាំ​ក្នុង​ការ​បង្កើត​រូប​មន្ត​ពិសេស​នេះ ដោយ​ទទួល​ជំនួយ​ពី​ក្រុម​និស្សិត​​ក្នុង​ថ្នាក់​​របស់​ខ្លួន​ផង។ លោក​ពន្យល់​ថា ជំហាន​ដំបូង​ត្រូវ​ច្រោះ​ឈាម​ចេញ​ឲ្យ​អស់​ពី​រាង​កាយ និង​ត្រូវ​ដាក់​ជំនួស​មក​វិញ​នូវ​សារធាតុ​រាវ​ផ្សេងៗ។ ពួកគេ​បាន​ប្រើ​ប្រាស់​ការ​លាយ​សារធាតុ​គីមី​ម្យ៉ាង​ ដែល​អាច​រក្សា​សព​បាន រួច​រុំ​សព​នឹង​ស្បោង​ប្លាស្ទិក​​ដើម្បី​ការ​ពារ​រំហួត។

 

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មួយ​ចំនួន​បាន​ចោទ​សួរ​ទាំង​ងឿង​ឆ្ងល់​ថា ហេតុអ្វី​គ្រប់​គ្នា​ចង់​រក្សា​សព​សាច់​ញាតិ​បែបនេះ? ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​អប់​សព​ធ្វើឡើង​ដំបូង​គេ​តាំង​ពី​​ឆ្នាំ ៦០០០មុនគ.ស​ ក្នុង​ប្រទេស​អេហ្ស៊ីប ដោយ​ពួកគេ​មាន​ជំនឿ​ថា​ ព្រលឹង​នឹង​ស្ថិត​នៅ​ក្នុង​រាង​កាយ ប្រសិន​បើ​រាងកាយ​នោះ​មិន​រលួយ​ផុយ៕

 

វេជ្ជបណ្ឌិត​​ម្នាក់ ​រក​ឃើញ​វិធី​ទុក​សព​​យូរ​ឆ្នាំ​​ឲ្យ​នៅ​ល្អ

លោក​វេជ្ជបណ្ឌិត Dr Aranda និង​បង​ប្រុស​របស់​លោក​ពេល​នៅ​រស់

 

ចុច​អាន៖ សុនខ​ផើម​កប់​ក្រោម​ឥដ្ឋ​អត់​ដឹង​មូលហេតុ​ បាន​បុរស​ម្នាក់​ឮ​សំឡេង​ ​គាស់​ចេញ​មក​ក្រៅ​ទាំង​​លំបាក​

 

ប្រែ​សម្រួល៖​ ឡេង​ ភារុណ
ប្រភព៖ dailymail