តើបេក្ខជនស្វ័យរិន និង​បំពេញវិជ្ជា​ខុសគ្នា​ដូចម្ដេច?

តើបេក្ខជនស្វ័យរិន និង​បំពេញវិជ្ជា​ខុសគ្នា​ដូចម្ដេច?

តើបេក្ខជនស្វ័យរិន និង​បំពេញវិជ្ជា​ខុសគ្នា​ដូចម្ដេច?

 

 

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យ សិស្សស្វ័យរិន និង សិស្សបំពេញវិជ្ជាជាមិនខាន។ មានអ្នកខ្លះ គិតថាដូចគ្នា តែការពិតវាមិនដូចគ្នាទេ។

 

លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត បានមានប្រសាសន៍ពីភាពខុសគ្នានៃពាក្យទាំងពីរនេះថា៖

 

តើបេក្ខជនស្វ័យរិន និង​បំពេញវិជ្ជា​ខុសគ្នា​ដូចម្ដេច?

 លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត

 

 

បេក្ខជនស្វ័យរិន សំដៅទៅលើសិស្ស ដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ដែលជាធម្មតា យើងហៅកាត់ថា បាក់ឌុប) ដោយមិនបាច់ទៅរៀននៅសាលារដ្ឋ ឬឯកជនត្រួតថ្នាក់ទេ ដល់ពេលប្រឡង គឺគាត់អាចទៅប្រឡងបាន តែគាត់ត្រូវតែមកដាក់ពាក្យជាសិស្សស្វ័យរិននៅមន្ទីរអប់រំយុវជន និង កីឡា ជាមុនសិន ទើបគាត់មានសិទ្ធិប្រឡង។ បេក្ខជនស្វ័យរិនមិនមានការកំណត់ឆ្នាំនោះទេ បើធ្លាក់ឆ្នាំក្រោយប្រឡងឆ្នាំក្រោយទៀត ។

 

ចំណែកពាក្យ សិស្សបំពេញវិជ្ជា គឺជា សិស្សដែលរៀនក្រៅប្រព័ន្ធ (មិនរៀនសាលាចំណេះទូទៅរដ្ឋ និង ឯកជន) ដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនចង់រៀនជាមួយមិត្តភ័ក្តិ ដោយសារការខ្មាសអៀន ឫ អ្នកមានការងារធ្វើហើយ តែមិនទាន់មានសញ្ញាបត្របាក់ឌុប គាត់ត្រូវទៅរៀនថ្នាក់មួយ ដែលហៅថា ថ្នាក់បំពេញវិជ្ជារៀនថ្ងៃ សៅរ៍-អាទិត្យ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ទី១២) ហើយប្អូនៗដែលចង់រៀនថ្នាក់បំពេញវិជ្ជានេះ ត្រូវមកដាក់ពាក្យនៅការិយាល័យក្រៅប្រព័ន្ធ។ លោកបញ្ជាក់ថា “បើបរិមាណសិស្សច្រើននៅតាមស្រុក គេបើកថ្នាក់រៀននេះ នៅតាមស្រុក តែបើមានសិស្សតិច គេប្រមូលគ្នាមក បើកនៅទីរួមខេត្តកំពត”។

 

“កាលពីមុនមានសិស្សច្រើន តែបច្ចុប្បន្នថ្នាក់បំពេញវិជ្ជានេះមានតែ ១ ថ្នាក់ទេ សម្រាប់ ១កម្រិតថ្នាក់ ពីមុនសិស្សបំពេញវិជ្ជាមានច្រើន ហើយបើពីថ្នាក់ទី ៧ ដល់ទី ១២ តែឥឡូវបើកតាមជាក់ស្តែង តាមចំនួនសិស្សដែលមាន និង តាមកម្រិតថ្នាក់”។ លោក តាក ហាប់ និយាយ៕

 

តើប្រិយមិត្តណាខ្លះធ្លាប់ជិះតាមផ្លូវនេះ និង ធ្លាប់ចូលទិញទេ?

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឡុច គីមសាយ
រូបថត៖ ផ្ដល់ឲ្យ