ជន​ជាតិវៀតណាម ៩នាក់ រស់នៅខុសច្បាប់លើទឹកដី ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​ណ្តេញ​ចេញ​ពី​កម្ពុជា​

បន្ទាយមានជ័យ៖ នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ២០១៥ នេះ​កម្លាំង​ន​គរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ស្រាវ​ជ្រាវ​ ហើយ​ឈាន​ទៅ​ ដល់​ការ​ឃាត់​ខ្លួន ជន​ជាតិ​វៀត​ណាម ចំនួន​៩​នាក់​បន្ថែម​ទៀត ក្រោយ​ពី​ពួកគេ បាន​លួច​រស់​នៅ​ខុស​ច្បាប់ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ។ ជនជាតិវៀតណាម ទាំង៩នាក់ មានស្រី៣នាក់ និងកូនតូចៗ៤នាក់នេះ ត្រូវបានបញ្ជូនទៅ កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីបណ្តេញចេញ ពីប្រទេសកម្ពុជា នាពេលខាងមុខ៕ ដោយ៖ សុធី