តើខ្យល់ព្យុះ អាក្រក់ៗបែបនេះ កើតឡើងដោយ របៀបណា?

ស៊ិនហួ៖ ព្យុះសង្ឃរានៅលើ ផែនដីយើងនេះ គឺសុទ្ធសឹងតែជាការបង្ក ឡើងដោយកត្តា ធម្មជាតិសុទ្ធសាធ ហើយ សូម្បីតែ មហាអំណាចនៃបច្ចេកវិទ្យា ដូចជាអាមេរិក ជប៉ុន និង អឺរ៉ុប ជាដើម ក៏មិនទាន់មាន អំណាចខ្លាំងក្លាដល់ អាចទប់ស្កាត់គ្រោះធម្មជាតិទាំងនោះបានឡើយ ប៉ុន្តែគេអាចដឹងមុន និង ស្វែងរកវិធីការពារខ្លួនបាន។

ព្យុះថូណាដូ ឬ ព្យុះកំបុតត្បូង ត្រូវបានចាត់ទុកជាព្យុះដ៏អាក្រក់បំផុតនៅអាមេរិកខាងជើង ហើយព្យុះនេះ ជាប្រភេទ ខ្យល់កួចក្នុងកម្លាំងមួយដ៏ខ្លាំង ដែលអាចបំផ្លិចបំផ្លាញ វត្ថុ មនុស្ស សត្វ និង រុក្ខជាតិ នៅពេលដែលវាចល័តខ្លួន ឆ្លងកាត់តំបន់ណាមួយនោះ។ ជាធម្មតា ព្យុះដ៏ខ្លាំងក្លានេះ បានកើតឡើងនៅសហរដ្ឋអាមេរិក ចន្លោះពីខែមីនា ដល់ឧសភា។

តើវាកកើតឡើងដូចម្តេច? ជាការពិតណាស់ មុននឹងកើតចេញជាថូណាដូ ដំបូងអាកាសធាតុ ចាប់ផ្តើមអួរអាប់ ហើយពពកខ្មៅចាប់ផ្តើមប្រមូលផ្តុំ នឹងបង្កជាផ្គររន្ទះ។ ក្រោយពីការប្រមូលផ្តុំ ខ្យល់ក្តៅហើយសើមដែលចល័ត ពីឈូងសមុទ្រម៉ិចស៊ិក បូកឡំជាមួយនឹង ខ្យល់ត្រជាក់ស្ងួត មកពីទឹកដីកាណាដា គ្រប់គ្រាន់ហើយនោះ វាក៏បង្កើត ចេញជាខ្យល់កួចដ៏ខ្លាំងអស្ចារ្យ ដែលគ្មានអ្វីមួយអាចបញ្ឈប់វា បាននោះឡើយ៕

តើខ្យល់ព្យុះ អាក្រក់ៗបែបនេះ កើតឡើងដោយ របៀបណា?

តើខ្យល់ព្យុះ អាក្រក់ៗបែបនេះ កើតឡើងដោយ របៀបណា?