លោក​ជំទាវ ​ជា ខេ​ង ​ស៊ុ​យ សែ​ម ​ចូលរួមពិធី​​បុណ្យកាន់បិណ្ឌ​វេ​ន​ទី​៩ ​នៅ​វត្ត​ព្រែក​ស្ដី

ខេត្តពោធិ៍សាត់​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ តុលា​ ​២០១៥​ ត្រូវ​នឹង​ថ្ងៃ​៩​រោច ​ខែភទ្របទ ​ឆ្នាំមមែ​ សប្ដស័ក​ ពុទ្ធ​ស័ក​រាជ​២៥៥៩​ លោក​ជំទាវ ​ជា ខេ​ង ​ស៊ុ​យ សែ​ម​ ​លោក​ជំទាវ ​គិត ហុង​យី ​និង​លោក​ឧកញ៉ា​ មឿង សុខ​ រួម​ជាមួយ​បងប្អូន​ក្រុម​គ្រួសារ​សាច់ញាតិ​អ្នកឧកញ៉ា​គិត​ ម៉េ​ង ​បាន​រៀបចំ​ចង្ហាន់​ និង​នាំ​យក​គ្រឿង​បរិក្ខារ​ជា​ច្រើន​មុខ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ហ​ង្សា​បីតិ​ ហៅ​​​វត្តព្រែក​ស្ដី​ ស្ថិត​នៅ​​ក្នុង​សង្កាត់​លលកស ​ក្រុង​ពោធិ៍សាត់​ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេ​ន​ទី​៩ ​។

សម្ភា​រ​បរិក្ខា​ទាំង​អស់ ​រួម​មាន ​ទឹកក្រូច​៥​កេស​, ​ទឹកបរិសុទ្ធ​៥​កេស​, ​អង្ករ​១០០​គីឡូក្រាម​, ​មី​៥​កេស​, ​ទឹកដោះគោ​៥​កេស​, ​ប្រេងឆា​៣​កេស​, ​ប៊ី​ចេ​ង​១០​គីឡូក្រាម​, ​សាប៊ូ​ម្សៅ​៣​កេស​, ​សាដក​៨​ និង​បច្ច័យ​ចំនួន​៤​លាន​រៀល​ ជា​អំណោយ​របស់​លោក​ជំទាវ ​ជា ខេ​ង ​ស៊ុ​យ សែ​ម ​។ ​ចំណែក​បច្ច័យ​១០​លាន​​៤​សែន​រៀល​, ​ប្រគេន​ព្រះសង្ឃ​៨ ក្នុង​១​​អង្គ​​​៥០.០០០​រៀល​, ​ជូន​យាយ​តា​រៀបចំ​ក្នុង​វត្ត​១៤​នាក់​ ​ក្នុង​ម្នាក់​ៗ៣០.០០០​រៀល ​ជា​អំណោយ​របស់​លោក​ជំទាវ ​គិត ហុង​យី​ និង​លោក​ឧកញ៉ា​ មឿង សុខ ​រួម​ជាមួយ​បងប្អូន​សាច់ញាតិ​របស់​អ្នកឧកញ៉ា​ គិត ម៉េ​ង ​ដែល​មក​ចូលរួម​ជាមួយ​គ្នា​នេះ​​ដែរ ។​

ក្នុង​ឧិ​កាស​នោះ​​ដែរ លោក​ជំទាវ​ ជា ខេ​ង​ ស៊ុ​យ សែ​ម ​និង​លោក​ជំទាវ ​គិត ហុង​យី​ ដែល​ជា​បងស្រី​បង្កើត​អ្នកឧកញ៉ា​ គិត ម៉េ​ង ក៍​បាន​ចែក​​សាប៊ូ​និង​​ប្រាក់​ដល់​យាយ​តា​ ដែល​មក​ចូលរួម​ក្នុង​បុណ្យកាន់បិណ្ឌ​វេ​ន​ទី​៩​ ​នៅ​វត្ត​ហ​ង្សា​បីតិ​ ហៅ​ព្រែក​ស្ដី​នេះ​ផង​ដែរ​ ៕​