គ្រាប់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដីទម្ងន់​៧៥០​គីឡូ​ក្រាម​ត្រូវ​ស៊ីម៉ាក់​គាស់​​យក​ទៅ​កម្ទេច​ចោល​

ខេត្ត​កណ្តាល​ ៖ ​គ្រាប់​មិន​ទាន់​ផ្ទុះ​ធុន​ធំ​មួយ​គ្រាប់​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​កប់​នៅ​ក្នុង​ដី​ទម្ងន់​៧៥០​គីឡូ​ក្រាម​ត្រូវ​បាន​អង្គ​ការ​ស៊ី​ម៉ាក់ និង​នគរ​បាល​ទៅ​គាស់​យក​ពី​ក្នុង​ដី​កាល​ពី​រសៀល​ថ្ងៃ​ទី​៥ តុលា នៅ​ចំណុច​ជំរុំ​ត្នោត​ជិត​អ្នក​តា​ក្របៅ​ជុំ​ខាង​ក្រោយ​ភូមិ​ព្រែកចារ ឃុំ​សំបួរ ស្រុក​ល្វាឯម។

គ្រាប់​នេះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ព្រែក​ចារ​​ប្រទះ​ឃើញ​ ហើយ​បាន​រាយ​ការណ៍​ដល់​នគរ​បាល​មូល​ដ្ឋាន​ និង​បាន​ទំនាក់​ទំនង​ទៅ​អង្គ​ការ​ស៊ី​ម៉ាក់​ដើម្បី​គាស់​យក។

មន្ត្រី​នគរ​បាល​ស្រុក​ល្វា​ឯម​បាន​ឱ្យ​ដឹង​ថា គ្រាប់​នោះ​ជា​ប្រភេទ​គ្រាប់ M17 មាន​ប្រវែង​១,៣ម៉ែត្រ​ទម្ងន់​៧៥០​គីឡូ​ក្រាម​ ជា​គ្រាប់​ទម្លាក់​ពី​លើ​យន្ត​ហោះ​មិន​ទាន់​ផ្ទុះ​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​លន់ នល់។

គ្រាប់​នេះ​ត្រូវ​បាន​មន្ត្រី​អង្គ​ការ​ស៊ី​ម៉ាក់​ដឹក​យក​ទៅ​​ដើម្បីកម្ទេច​ចោល​៕

  • គ្រាប់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដីទម្ងន់​៧៥០​គីឡូ​ក្រាម​ត្រូវ​ស៊ីម៉ាក់​គាស់​​យក​ទៅ​កម្ទេច​ចោល​已关闭评论
  • 338 views
  • Hide Sidebar
    A+
Publish on:2015/10/06  Category:ក្នុងស្រុក
Tags: