ទឹកជំនន់​នៅ COTE D'AZUR បារាំង​ស្លាប់​20​នាក់​បាត់​ខ្លួន​2​នាក់

តុល្យការ​នៃ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ កើត​មាននៅ​ផ្នែក​មួយ​នៃ​តំបន់ COTE D'AZUR បារាំង កាលពី​ថ្ងៃ​ទី​៣ តុលា កន្លង​មកនេះ បើ​តាម​តុល្យការ​ថ្មី​នា​យប់​ថ្ងៃ​ទី​៥ តុលា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២០​នាក់ ជាមួយ​ការ​រក​ឃើញ​សាកសព​នារី​ម្នាក់ អាយុ​៨២​ឆ្នាំ ចំណែក​ជនជាតិ​អា​ល្លឺ​ម៉​ង់​២​នាក់​បាត់​ខ្លួន ។

តុល្យការ​ពី​ចំនួន​អ្នក​ស្លាប់​និង​បាត់​ខ្លួន​ជា​ផ្លូវការ​នៅ​តែ​បណ្តោះអាសន្ន​ខណៈ​ពេល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ពុំ​ទាន់​បញ្ចប់ ។ ទោះបី​បែប​ណា​នេះ​ជា​គ្រោះ​ទឹកជំនន់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ដល់​២០​នាក់​ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​ម្នាក់ អីុ​តា​លី​ម្នាក់ និង​ព័រ​ទុ​យ​ហ្គា​ល់​ម្នាក់ ។ នៅ​នឹង​កន្លែង​អាជ្ញាធរ​និង​ប្រជាជន បន្ត​រួម​ដៃគូ​គ្នា​បោសសម្អាត ការ​បែកបាក់​នានា​ដោយសារ​ខ្យល់ព្យុះ និង​ការ​ហូរ​ភក់​ដែល​បំផ្លាញ​តំបន់​នេះ ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ។ កន្លែង​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​នៅ MANDELIEU-LA-NAPOULE ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​៨​នាក់​។ មនុស្ស​ទាំងនេះ​ស្លាប់​ពេល​ជាប់​នៅ​កន្លែង​ចត​រថយន្ត​ក្រោម​ដី​មួយ​ពេល​ពួក​គេ​ចូល​ទៅ​យក​រថយន្ត​ចេញ ៕