ការ​បាញ់​បង្ហោះ​កាំជ្រួច​នៅ​កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​10 តុលា ប្រហែលជា​គ្មាន​ទេ

យោង​តាម YONHAP ថា បណ្តាញ​អីុ​ន​ធើ​រ​ណេ​តរបស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​មេ​រិ​កមួយ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៥ តុលា ថា បណ្តា​រូបភាព​ផ្កាយ​រណប​ពុំ​បង្ហាញ​ពី​សញ្ញា​ណាមួយ​នៃ​ការ​រៀប​ចំ​សម្រាប់​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​មួយ​ឡើយ ។ ដូច្នេះ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​ការ​បាញ់​បង្ហោះ​កាំជ្រួច​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង​ក្នុង​រង្វង់​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​បក្ស​ពលករ​កូរ៉េ​នា​ថ្ងៃ​ទី​១០ តុលា ប្រហែលជា​គ្មាន​ទេ ។

ទោះបី​យ៉ាងណា ការ​ព្រួយបារម្ភ​នានា​នៅ​តែ​មាន​ដែល​កូរ៉េ​ខាងជើង​អាច​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​កាំជ្រួច​រង្វង់​ថ្ងៃ​ទី​១០ តុលា ដែល​បែប​នេះ​នឹង​ជា​ការ​រំលោភ​បំពាន​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​លើក​ឡើង​ពី​លទ្ធភាព​បែប​នោះ​មក ។

បណ្តា​រូបភាព​ផ្កាយ​រណប​ដែល​ថត​នា​ថ្ងៃ​ទី​២៧ កញ្ញា បង្ហាញ​ថា ពុំ​មានការ​រៀបចំ​នៅ​ឯ​មូលដ្ឋាន​បាញ់​បង្ហោះ​កាំជ្រួច SOHAE ឬ​នៅ​ឯ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ PUNGGYE-RI សម្រាប់​ប្រតិបត្តិការ​មួយ​នា​ស​ប្តា​ហ៍​នេះ​ឡើយ ៕