ប្រទេសថៃពុំទាន់បានទទួលសិទ្ធផ្តាច់មុខ ក្នុងការដាក់លក់ iPhone 6s នៅឡើយ

ប្រទេសថៃពុំទាន់បានទទួលសិទ្ធផ្តាច់មុខ ក្នុងការដាក់លក់ iPhone 6s នៅឡើយ

សំរាប់ទូរស័ព្ទ iPhone 6s/6s Plus ដែលបានបង្ហាញខ្លួនក្នុងខែ កញ្ញា កន្លងទៅ ត្រូវបានទីផ្សារចែកចាយជាច្រើន បាននឹងកំពុងស្វាត់ស្វែងយ៉ាងចាស់ដៃ ដើម្បីទទួលបានសិទ្ធផ្តាច់មុខពី Apple ក្នុងការដាក់លក់ទូរស័ព្ទ​ iPhone ជំនាន់ថ្មីម៉ូឌែលនោះ ក្នុងតំបន់ឫប្រទេសរបស់ខ្លួន។ តួយ៉ាងសំរាប់ការដាក់លក់នៅកម្ពុជា នាពេលបច្ចុប្បន្ន ក៏ត្រូវបានដឹកជញ្ជូនចូល តាមរយៈឈ្មួញកណ្តាលឡើងទៅយក ខណៈដែល iOne គឺពុំទាន់មានដំណឹងច្បាស់លាស់ពីការដាក់លក់ពេញសិទ្ធនៅឡើយ។ ជាក់ស្តែងក្នុងប្រទេសថៃក៏ដូចគ្នា សំរាប់សាខាចែកចាយពេញសិទ្ធគឺអាចនឹងរង់ចាំដល់ថ្ងៃទី 30 តុលា ឫ 5 វិច្ឆិកា ហើយតម្លៃរបស់វា ក៏អាចជាតម្លៃមួយយ៉ាងសមប្រកប ដូចទៅនឹងការទិញតាមរយៈ Apple Store អញ្ចឹងឯង។ ដូច្នេះហើយដើម្បីទទួលដឹងនៅតម្លៃទាំងនោះ សូមរង់ចាំទស្សនាម្តងទៀតជាមួយគេហទំព័រយើងខ្ញុំ។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ប្រទេសថៃពុំទាន់បានទទួលសិទ្ធផ្តាច់មុខ ក្នុងការដាក់លក់ iPhone 6s នៅឡើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ប្រទេសថៃពុំទាន់បានទទួលសិទ្ធផ្តាច់មុខ ក្នុងការដាក់លក់ iPhone 6s នៅឡើយ

ចុះថ្ងៃទី 06 តុលា ឆ្នាំ 2015 ម៉ោង 03:03 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ