Klopp​ នឹងក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ហង្ស​ក្រហម​​ក្នុង​សប្តាហ៍​នេះ​?

Klopp​ នឹងក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ហង្ស​ក្រហម​​ក្នុង​សប្តាហ៍​នេះ​?

ក្លិប​ Liverpool​ គ្រោង​នឹង​យក​អតីត​អ្នក​ចាត់​ការ​​ Borussia Dortmund​ លោក Jurgen Klopp មក​ដឹក​នាំ​​​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ។ នេះ​បើ​យោង​តាម​ប្រភព​ដែល​ប្រាប់​ទៅ​កាន់​ ESPN FC។

 

Klopp​ នឹងក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ហង្ស​ក្រហម​​ក្នុង​សប្តាហ៍​នេះ​?

 

លោក Klopp​ ដែល​​បាន​ដើរ​ចេញពី Dortmund​ កាលពី​អំឡុង​ខែ​ឧសភា ​បាន​សម្រាក​​ពី​បាល់ទាត់​មួយ​រយៈ ​ហើយ​ពេលនេះ​រូប​លោក​កំពុង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ដែល​អាច​មក​ជំនួស​​តំណែងលោក Brendan Rodgers។
​​​​
ប្រភព​ព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​កាលពី​យប់​ម្សិលមិញ​ថា បុរសជនជាតិ​អាល្លឺម៉ង់​ វ័យ​៤៨ឆ្នាំ​រូប​នេះ ​ក៏ចង់​មក​ដឹកនាំ​ហង្ស​ក្រហម​​ដែរ ហើយ​ពេលនេះ​គ្រប់យ៉ាង​នៅ​រង់ចាំ​តែ​ការ​ចរចា​រឿង​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ​ ដោយ​ក្លិប​​រំពឹង​ថានឹង​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​ រយៈពេល​៣ឆ្នាំ​ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

 

Klopp​ បាន​ជួយ Dortmund​ ងើប​ចេញ​ពី​ពាក់​កណ្ដាល​តារាង Bundesliga ហើយ​ដឹកនាំ​ក្លិប​បន្ត​ឈ្នះ​ជើង​ឯក​កំពូល​របស់​អាល្លឺម៉ង់​ចំនួន២ដង និង​ធ្លាប់​នាំ Dortmund​ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង​ផង​ដែរ​ រយៈ​ពេល​៧ឆ្នាំ​ដែល​លោក​ដឹកនាំ៕

 

ចុចអាន៖ បេក្ខភាព​៦​​នាក់ អាច​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​ក្រុម​ Liverpool

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ espnfc

  • Klopp​ នឹងក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ហង្ស​ក្រហម​​ក្នុង​សប្តាហ៍​នេះ​?已关闭评论
  • 341 views
  • Hide Sidebar
    A+
Publish on:2015/10/06  Category:កីឡា