ស្វាយរៀង​ និង​​វេស្ទើនប្រាប់​ពី​ការ​ចំណាយ​ធ្វើទីលាន​​ថ្មី​​ ឯទ័ព​ប្រាប់​ពី​​​​​​​ប្រាក់​ជួសជុលស្តាតចាស់​

ស្វាយរៀង​ និង​​វេស្ទើនប្រាប់​ពី​ការ​ចំណាយ​ធ្វើទីលាន​​ថ្មី​​ ឯទ័ព​ប្រាប់​ពី​​​​​​​ប្រាក់​ជួសជុលស្តាតចាស់​

​ក្លិប​ខេត្ត​ស្វាយរៀង​ និង​វេស្ទើន ប្រាប់​ពី​ទឹក​ប្រាក់​ក្នុង​សាង​សង់​កីឡដ្ឋាន​​របស់​ខ្លួន​ ខណៈ​ក្រុម​​​ក្រសួង​ការពារ​ជាតិ​​​បាន​បង្ហើប​ប្រាប់​​ពី​ការ​ចំណាយ​​លើ​ការ​ជួសជុល​​កីឡដ្ឋាន​​​ស្តាតចាស់​សម្រាប់​​​រៀប​ចំ​ការ​ប្រកួត​​​លីក​​​បាល់ទាត់​​កម្ពុជា​​ឆ្នាំ​២០១៥​នេះ ក្រោយ​​​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៥​មក​ម្ល៉េះ។

 

លោក អោក សំណាង អគ្គលេខាធិការ​ក្លិប​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្លិប​របស់​លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​ជាង៧​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ការ​ដាក់​បន្ថែម​កៅអី​អង្គុយ​នៅ​ផ្នែក​ខាង​ជើង​នៃ​​ស្តាត និង​​ដាក់​គ្រេដេក​របស់​កីឡាករ ព្រម​ទាំង​ការ​ចំណាយ​ផ្សេងៗ​ទៀត​ក្នុង​ឆ្នាំ​២០១៥​នេះ។ បើ​តាម​គម្រោង​របស់​ក្លិប​នឹង​​ដាក់​បន្ថែម​កៅអី​អង្គុយ​ឲ្យ​បាន​ជុំ​វិញ​ទីលាន​តែ​ម្ដង ដែល​​អាច​​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ក្នុង​ឆ្នាំ​ក្រោយ។ ចំណែក​ទឹក​ប្រាក់​សរុប​​ក្នុង​ការ​សាង​សង់​ទីលាន​ខេត្ត​ស្វាយរៀងវិញ ​បើ​គិត​ដល់​ពេល​​នេះ​ក្លិប​បាន​ចំណាយ​ប្រហែល​ជា​​ជាង​១​លាន​ដុល្លារ​អាមេរិក​​ទាំង​ការ​សាង​សង់​​​ហេដ្ឋារចនាសម្ពន្ធ​ ​និង​ការ​ចំណាយ​ផ្សេង​ៗ។

 

ស្វាយរៀង​ និង​​វេស្ទើនប្រាប់​ពី​ការ​ចំណាយ​ធ្វើទីលាន​​ថ្មី​​ ឯទ័ព​ប្រាប់​ពី​​​​​​​ប្រាក់​ជួសជុលស្តាតចាស់​

សកម្មភាព​បាញ់ទឹក​ក្នុង​អំឡុង​ជួសជុល​ទីលាន​ស្តាតចាស់​កន្លងទៅ

 

​​ជា​មួយ​គ្នា​នេះ​ដែរ​លោក ទេព ឡុង​ចរនា គ្រូ​បង្គោល​​​ក្លិប​ក្រសួង​ការពារ​ជាតិ​ក៏​បាន​ប្រាប់​ឲ្យ​​ដឹង​ដែរ​ថា ​ទ័ព​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ជា​​ជាង១ម៉ឺន​ដុល្លារ​អាមេរិក​ ​សម្រាប់​ការ​​ជួសជុល​ទីលាន​​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៥​នេះ។ សម្រាប់​ការ​ដាំ​ស្មៅ​ធម្មជាតិ​អស់​ប្រហែល​៦​ពាន់​ដុល្លារ​អាមេរិក ជួសជុល​បន្ទប់​ទឹក​ បន្ទាប់​ផ្លាស់​សំលៀក​បំពាក់​កីឡាករ​ និង​​លាប​ពណ៌​​ជុំ​វិញ​ពហុ​កីឡដ្ឋាន​អស់​ប្រមាណ​ជា​ជាង៧​ពាន់​ដុល្លារ​អាមេរិក។ ចំណែក​អំពូល​​ភ្លើង​វិញ​ក្លិប​​មិន​ទាន់​មាន​លទ្ធភាព​សាង​សង់​ក្នុង​ឆ្នាំ​នេះ​ឡើយ ប៉ុន្តែ​បញ្ហា​នេះ​​ទ័ព​​នឹង​ធ្វើ​ឲ្យ​បាន​គ្រាន់​តែ​មិន​ប្រាកដ​ពេល​វេលា​។

 

ស្វាយរៀង​ និង​​វេស្ទើនប្រាប់​ពី​ការ​ចំណាយ​ធ្វើទីលាន​​ថ្មី​​ ឯទ័ព​ប្រាប់​ពី​​​​​​​ប្រាក់​ជួសជុលស្តាតចាស់​កីឡដ្ឋាន​ស្វាយរៀង

 

​ចំណែក​លោក ឡាយ សុធា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​វេស្ទើន​បាន​ឲ្យ​ដឹង​ថា ក្លិប​​របស់​លោក​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណជាង​ជិត១លាន​ដុល្លារ​អាមេរិក​​ក្នុង​ការ​សាង​សង់​ទីលាន​ថ្មី​​​។ ​កីឡដ្ឋាន​​វេស្ទើន​បាន​ចំណាយ​ពេល​ជិត១​ឆ្នាំ​ក្នុង​ការ​បង្កើត​​ និង​រៀប​ចំហេដ្ឋា​រចនា​សម្ព័ន្ធ​​​ផ្សេងៗ។ បច្ចុប្បន្ន​កីឡដ្ឋាន​​នេះ​​អាច​ដាក់​អ្នក​ទស្សនា​បាន​ចំនួន ១២០០​នាក់​ ប៉ុន្តែ​​ក្នុង​គម្រោង​ នឹង​បង្កើត​កន្លែង​អង្គុយ​បន្ត​ទៀត​​ដែល​អាច​ដាក់​បាន​រហូត​​ចំនួន ៣ពាន់​នាក់។

 

ស្វាយរៀង​ និង​​វេស្ទើនប្រាប់​ពី​ការ​ចំណាយ​ធ្វើទីលាន​​ថ្មី​​ ឯទ័ព​ប្រាប់​ពី​​​​​​​ប្រាក់​ជួសជុលស្តាតចាស់​ទីលាន​វេស្ទើន (រូបថត៖ វេស្ទើន)

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​