គ្រូ​ជម្រើស​ជាតិ​​បារាំង​ថា Anthony Martial ​ធ្វើឲ្យ​អ្នករិះគន់​បាត់​មាត់


គ្រូ​ជម្រើស​ជាតិ​​បារាំង​ថា Anthony Martial ​ធ្វើឲ្យ​អ្នករិះគន់​បាត់​មាត់

ខ្សែ​ប្រយុទ្ធ​វ័យក្មេង​​របស់​ក្លិប Manchester United កីឡាករ Anthony Martial ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​បារាំង​ លោក Didier Deschamps សរសើរ​មិន​ដាច់​ពី​មាត់ ថា​អាច​ធ្វើ​ឲ្យ​​អ្នក​រិះគន់​ស្ងាត់​មាត់ តាម​រយៈ​ទម្រង់​លេង​ល្អ​របស់​ខ្លួន។ ​លោក​បាន​និយាយ​ដូច្នេះ​ ​​ក្រោយ​ពី​លោក​បាន​កោះហៅ​​​​កីឡាករ​វ័យ​១៩ឆ្នាំ​​រូប​នេះ ចូល​ក្រុម​ឈុត​ធំ​បារាំង​សម្រាប់​ការ​ប្រកួត​មិត្តភាព​ទល់នឹង​អាមិននៀ​​ និង​ដាណឺម៉ាក ​ក្នុង​សប្តាហ៍​នេះ។

 

គ្រូ​ជម្រើស​ជាតិ​​បារាំង​ថា Anthony Martial ​ធ្វើឲ្យ​អ្នករិះគន់​បាត់​មាត់

Anthony Martial ពេល​ស៊ុត​បញ្ចូល​ទី​ឲ្យ Man Utd

 

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​ពាក់ព័ន្ធ​នឹង​កីឡាករ​វ័យ​ក្មេង​ខាង​លើ​ថា៖ “មានការ​វិភាគ​ជាច្រើន​ទៅលើ​កីឡាករ Martial ​តាំងពី​ដំបូង​មក​ម្ល៉េះ​ ដែល​វា​បាន​ក្លាយ​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​រូបគេ។​ Martial​ រង​កា​រិះគន់​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ទី​បំផុត​គេ​បាន​ធ្វើឲ្យ​ការ​ទាយ​ទុក​កន្លងមក​របស់​អ្នករិះគន់​ទាំងនោះ​ខុស​ស្រឡះ ​តាមរយៈ​ការបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល រួម​ទាំង​ការ​ស៊ុត​បញ្ចូល​ទី​ជាច្រើន​គ្រាប់”។

លោក Deschamps បាន​​បញ្ជាក់​បន្ថែម​​ថា៖ “ការ​ដាក់ Anthony Martial ចូល​ក្រុម​ជម្រើស​ជាតិ​ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា រូបគេ​ជា​កីឡាករ​មាន​សមត្ថភាព បើ​ទោះ​ជា​គេ​ជា​មនុស្ស​មិនសូវ​ចេះ​និយាយ​ច្រើន​ មិន​សំញ៉ែង និង​អៀន​ប្រៀន ​តែ​វា​មិនមែន​ជា​បញ្ហា​​សម្រាប់​ខ្ញុំ​ និង​កីឡាករ​ទាំងអស់​ក្នុង​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ​”។

 

គ្រូ​ជម្រើស​ជាតិ​​បារាំង​ថា Anthony Martial ​ធ្វើឲ្យ​អ្នករិះគន់​បាត់​មាត់

លោក Didier Deschamps គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង

 

Martial មិនទាន់​ស៊ុត​ចូល​បាន​នៅ​ឡើយ​ទេ​ សម្រាប់​ការប្រកួត​ឲ្យ​ជម្រើស​ជាតិ​​ឈុត​ធំ​​ក្រោយ​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ពី​ខែ​មុន​ តែ​កីឡាករ​វ័យ​១៩ឆ្នាំ​រូប​នេះ ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​បិសាច​ក្រហម Man Utd ដោយ៤​ប្រកួត​ដំបូង​ អាច​ស៊ុត​បញ្ចូលទី​បាន​៤ គ្រាប់៕

 

 
គ្រូ​ជម្រើស​ជាតិ​​បារាំង​ថា Anthony Martial ​ធ្វើឲ្យ​អ្នករិះគន់​បាត់​មាត់

Martial ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង​កន្លង​មក

 
ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖  101greatgoals