ឃើញនារីម្នាក់ ត្រូវគេចាប់ ជាចំណាត់ខ្មាំង បុរសក្លាហាន រត់ចូលទៅជួយ តែចុងក្រោយ ទទួលបានលទ្ធផល… (មានវីដេអូ)

រុស្ស៊ី៖ ទាហានជនជាតិរុស្ស៊ីម្នាក់ បានរត់ចូលទៅជួយ នារីជាចំណាត់ខ្មាំងម្នាក់ ដោយក្នុងចិត្តគិតថា គឺជាស្ថានភាព ដ៏សំខាន់ ដើម្បីជួយជីវិត នារីរូបនោះ បន្ទាប់ពីឃើញនាង ត្រូវបុរសម្នាក់ទៀត ប្រដាប់ដោយកាំភ្លើង ចាប់ធ្វើជាចំណាត់ខ្មាំង ប៉ុន្តែលទ្ធផលចុងក្រោយ បែរជាធ្វើឲ្យគាត់ ហួសចិត្តទៅវិញ។

ឃើញនារីម្នាក់ ត្រូវគេចាប់ ជាចំណាត់ខ្មាំង បុរសក្លាហាន រត់ចូលទៅជួយ តែចុងក្រោយ ទទួលបានលទ្ធផល... (មានវីដេអូ)

បើតាមខ្សែវីដេអូ ដែលថតបានទិដ្ឋភាព នៃហេតុការណ៍នោះ បានបង្ហាញឲ្យឃើញ នារីម្នាក់ ត្រូវបុរសសក់វែងម្នាក់ មានកាន់កាំភ្លើងខ្លីមួយដើម ចាប់ធ្វើជាចំណាត់ខ្មាំង។ ខណៈពេលនោះដែរ ក៏មានបុរស២នាក់ទៀត មានកាន់កាំភ្លើង ក្នុងដៃដែរ បានរត់មកជួយ ប៉ុន្តែមិនអាច ធ្វើអ្វីបានឡើយ បានត្រឹមតែ ទម្លាក់កាំភ្លើងចុះប៉ុណ្ណោះ ព្រោះខ្លាចនារីរងគ្រោះ មានគ្រោះថ្នាក់។ រំពេចនោះ គេក៏បានឃើញ ទាហានម្នាក់ ដើរចេញពីបន្ទាយ រួចក៏លបពីក្រោយ បុរសសក់វែង រូបនោះ និងបានចាប់ផ្តួល បុរសសក់វែង ទៅនឹងដីតែម្តង។

យ៉ាងណាមិញ ភ្លាមៗនោះ មនុស្សប៉ុន្មាននាក់ទៀត ក៏រត់ចូលមកឃាត់ និងជួយ បុរសសក់វែង ដែលតាមពិត ពួកគេគឺជាក្រុមការងារ ដែលកំពុងតែថតកុនប៉ុណ្ណោះ មិនមែនជាហេតុការណ៍ ចាប់ជំរិត ឬអ្វីផ្សេងឡើយ៕

ឃើញនារីម្នាក់ ត្រូវគេចាប់ ជាចំណាត់ខ្មាំង បុរសក្លាហាន រត់ចូលទៅជួយ តែចុងក្រោយ ទទួលបានលទ្ធផល... (មានវីដេអូ)

តោះ! ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត