អ្នក​មិន​ចាំបាច់​តម្លើង Photoshop ក៏​អាច​កាត់​រូប PNG បាន​ដែរ! គេហទំព័រ​នេះ​មាន​មុខងារ ដូច Photoshop ថែម​ទាំង​ដើរ​លឿន​ទៀតផង

ប្រហែលជាមាន ប្រិយមិត្ត ជាច្រើន ចង់ដឹងពី វិធីសាស្រ្ត កាត់ត រូបភាព PNG បានយ៉ាង ងាយស្រួល ដោយមិន ចាំបាច់ ប្រើប្រាស់ កម្មវិធីជំនួយ អ្វីផ្សេងៗឡើយ ដូចជា Photoshop ជាដើម ព្រោះអី កម្មវិធី Photoshop សម្រាប់មិត្ត អ្នកអាន ដែលមាន កុំព្យូទ័រ ល្មមៗ​ មិនអាច ប្រើប្រាស់វា បានឡើយ ទោះជាតម្លើង វារួចរាល់ ក៏វាដំណើរការ មិនរលូនដែរ និងអាចធ្វើ អោយកុំព្យូទ័រ ដើរយឺត។

អ្នក​មិន​ចាំបាច់​តម្លើង Photoshop ក៏​អាច​កាត់​រូប PNG បាន​ដែរ! គេហទំព័រ​នេះ​មាន​មុខងារ ដូច Photoshop ថែម​ទាំង​ដើរ​លឿន​ទៀតផង

នៅថ្ងៃនេះ យើងខ្ញុំសូម ណែនាំ គេហទំព័រមួយ ដែលអាច អោយអ្នក កាត់តរូបភាព និង បន្ថែមពណ៌ បានយ៉ាង ងាយស្រួល បើទោះបីជា វាមាន មុខងារ មិនច្រើនដូច Photoshop ក៏ពិតមែន ប៉ុន្តែ ខ្ញុំគិតថា វាមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ អាចអោយ អ្នកកាត់ត រូបភាព ផ្សេងៗបាន ដូចជា ប្រភេទ PNG ជាដើម ដែលអ្នក មិនចង់អោយ វាជាប់ Background នៅពីក្រោយ។

គេហទំព័រនេះមានតំណរ https://pixlr.com/editor/ អ្នកមិន ចាំបាច់ ចុះឈ្មោះ ក៏អាចធ្វើ ការកាត់ត និង កែច្នៃ រូបភាពផ្សេងៗ បានដែរ។ អ្នកអាច ទស្សនាវីដេអូ ខាងក្រោម នេះបាន :

វានៅមានមុខងារជាច្រើនទៀត អ្នកអាច ស្រាវជ្រាវ បានដោយ ខ្លួនឯង ខ្ញុំគិតថា អ្នកទាំងអស់គ្នា នឹងមានភាព ងាយស្រួល ជាងមុន ច្រើនមិន ចាំបាច់ ពិបាកក្នុងការ បើកកម្មវិធី Photoshop ដើម្បីកាត់ត រូប PNG ទៀតឡើយ។

  • ដោយ: Meng
  • 3:15 PM, 06 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ