រូបថត​ម្តាយ​ពិការ​លុតជង្គង់​សុំអភ័យទោស​ពី​កូនស្រី ដោយសារ​គ្មាន​លទ្ធភាព​ទិញ iPhone ឲ្យ​ បង្កការយល់ច្រឡំពេញ Facebook

Sanofi

រូបថត ២ សន្លឹក​រវាង​ម្តាយ និង កូនស្រី​បាន​បង្ក​ការយល់ច្រឡំ​ពាសពេញ​បណ្តាញ Facebook ដោយមាន​ការសរសេរ​ថា ម្តាយ​ខាងក្រោម​នេះ​បាន​លុតជង្គង់​អង្វរ និង សុំ​អភ័យទោស​ពី​កូនស្រី ដោយសារតែ​គាត់​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការទិញ iPhone ឲ្យ​កូនស្រី​គាត់ តាម​អ្វីដែល​កូនស្រី​គាត់​ចង់បាន ។​

​ក្រោយពី​មានការ​បង្ហោះ​ព័ត៌មាន​បែបនេះ ធ្វើ​ឲ្យ​មានការ​ជជែក​វែកញែក​គ្នា និង ការជេរប្រមាថ បន្ទោស​កូនស្រី​ចិត្តឃោរឃៅ​ពាសពេញ​បណ្តាញ​អី​ុ​ន​ធឺរ​ណេ​ត និង ថែមទាំង​ចង់​ឲ្យ​មានការ​សើរ​រើរ​ឲ្យ​ច្បាស់​ថា តើ​វា​ជាការ​ពិត ឬ ក៏​មិនមែន ។​

​បន្ទាប់ពី​មានការ​សើរ​រើរ​បន្ថែម​លើ​រឿងនេះ ទើបបាន​ដឹងថា ព័ត៌មាន​នេះ​គឺជា​ការបោក​បញ្ឆោត និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ដោយ​ការពិត ក្នុង​ថ្ងៃនោះ កូនស្រី​បាន​នាំ​ម្តាយ​ទៅលេង​ផ្សារ​ទំនើប ហើយ​ដោយសារតែ​ស្ត្រី​ជា​ម្តាយ​ជា​ជនពិការ​ជើង​ឃើញ​របស់ទំនើប​ល្អៗ​ច្រើន​ទើប​ភ្លឹក​មើល ពុំមែន​លុតជង្គង់ អង្វរ​កូនស្រី​ដូចជា​ព័ត៌មាន​ផ្សាយ​នោះទេ ៕ ថា​វរិ​ទ្ធ​

Related

  • រូបថត​ម្តាយ​ពិការ​លុតជង្គង់​សុំអភ័យទោស​ពី​កូនស្រី ដោយសារ​គ្មាន​លទ្ធភាព​ទិញ iPhone ឲ្យ​ បង្កការយល់ច្រឡំពេញ Facebook已关闭评论
  • 546 views
  • Hide Sidebar
    A+
Publish on:2015/10/06  Category:​អន្តរជាតិ