កីឡាករ​នី​ម៉ា បង្ហាញ​រថយន្ត Ferrari ស៊េរី​ថ្មី​របស់​ខ្លួន

នី​ម៉ា កំពូល​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល​នៅ​ក្នុង​ក្លិប Barcelona បាន​ទិញ​រថយន្ត​ស៊េរី​ថ្មី​ទំនើប​មួយ​គ្រឿង គឺ​រថយន្ត Ferrari 458 Spider ពណ៌​ក្រហម មាន​តម្លៃ​២​សែន​ផោន និង​អាច​បើកបរ​ក្នុង​ល្បឿន​៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

អតីត​កីឡាករ​ក្លិប Santos រូប​នេះ​បាន​បង្ហាញ​រថយន្ត​សំណព្វចិត្ត​របស់​ខ្លួន ដោយ​ថ្លែង​ថា ៖ «​សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​ផ្តល់​ដល់​ខ្ញុំ​នូវ​រាង​កាយ​ដ៏​មាំមួន និង​ការងារ​ល្អ​ហើយ​ទទួល​បាន​ជោគជ័យ​ថែម​ទៀត​» ៕