តើ​អ្នក “​ជា​អ្នកជំងឺ​” ប្រភេទ​ណា​?

តើ​អ្នក “​ជា​អ្នកជំងឺ​” ប្រភេទ​ណា​?

​ពេលខ្លះ គ្រូពេទ្យ​មិនចាំបាច់​សួរ​អ្នក​ច្រើន​នោះ​ទេ គាត់​នឹង​ដឹង​ថា​អ្នក ជា​អ្នកជំងឺ​ប្រភេទ​ណា​? ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​អ្នក​បែបណា​? ហើយ​ប្រើ​វិធី​អ្វី ដើម្បី​ជួយ​ព្យាបាល​អ្នក​។ សាកល្បង​ឆ្លើយ​សំណួរ ហើយ​ពិនិត្យ​មើល​ពិន្ទុ​របស់​ខ្លួនឯង ថា​តើ អ្នក​ជា​មនុស្ស​ប្រភេទ​ហ្នឹង មែន​ឬក៏​អត់​?

១. ពេល​គ្រូពេទ្យ មក​យឺត អ្នកនឹង ...
a. សួរដេញដោល​ច្រើន ហើយ​ចង់​ជួប​ឆាប់​
b. និយាយ​លេង​ជាមួយ​អ្នកជំងឺ​ដូច​គ្នា​នៅ​ក្បែរ​នោះ​
c. អាន​ឯកសារ​លេង​។​

២. ពេល​តេ​ទៅ​គ្រូពេទ្យ ទោះ​គ្មាន​ការ​បន្ទាន់​ក៏ដោយ ក៏​អ្នក ...
a. ចង់​និយាយ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​
b. តេ​ទាល់តែ​គ្រូពេទ្យ​លើក​ទូរស័ព្ទ​
c. រង់ចាំ​ឲ្យ​គ្រូពេទ្យ​តេ​មកវិញ បើ​គាត់​រវល់​។​

៣. ពេល​ដល់​ថ្ងៃ​ជួប​គ្រូពេទ្យ អ្នក​តែងតែ ...
a. មក​មិន​ទាន់​ពេល​
b. ពេលខ្លះ ទាន់​ម៉ោង​
c. តែងតែ​ទាន់​ម៉ោង​។​

៤. ពេល​អ្នក​មក​យឺត អ្នកនឹង ...
a. មិន​សុំ​ទោស ព្រោះ​អ្នក​ក៏​ធ្លាប់​រង់ចាំ​គ្រូពេទ្យ​ដែរ
b. ប្រាប់​មុន ថា​ហេតុ​អី​អ្នក​យឺត
c. តេ​ប្រាប់​មុន ហើយ​ណាត់ជួប​សារជាថ្មី​។​

៥. ពេល​ឈឺ ទោះបី​តិចតួច​យ៉ាងណាក៏ដោយ ក៏​អ្នក ...
a. តេ​ទៅ​គ្រូពេទ្យ​ភ្លាមៗ​
b. មើល​អា​ការៈខ្លួន​ឯង តាម​អ៊ី​ន​ធើ​ណេត​
c. រង់ចាំ​មើល ថា​វា​ធ្ងន់ធ្ងរ ឬ​យ៉ាងណា​ទៀត​។​

៦. ពេល​អ្នក​នៅ​កន្លែងធ្វើការ អ្នក ...
a. មិន​ចំណាយពេល និយាយ​ពី​អ្វី​ផ្សេង​ទេ​
b. ព្យាយាម​មិន​ប៉ះពាល់​អ្វី​ទាំងអស់​
c. បន្ត​ការសន្ទនា​។​

៧. ពេល​មាន​ការ​ខ្មាស់អៀន ឬ​ទាក់ទង​នឹង​ផ្លូវភេទ អ្នកនឹង ...
a. ព្យាយាម​ដោះស្រាយ​ខ្លួនឯង​
b. រក​ពេទ្យ ឬ​អ្នក​ដែល​សាក​សម ដើម្បី​ពិភាគ្សា​
c. ប្រាប់​អាកា​រៈទាំង​អស់​ទៅ​គ្រូពេទ្យ​។​

​ពិន្ទុ
​គ្រប់​ចម្លើយ (a) បាន ១ ពិន្ទុ  គ្រប់​ចម្លើយ (b) បាន ២ ពិន្ទុ  គ្រប់​ចម្លើយ (c) បាន ៣ ពិន្ទុ​។​

៧ ទៅ ១០ ពិន្ទុ​
"​អំណាច គឺ​នៅ​លើ​អ្នក​"
​អ្នក​ស្អប់​ការរង់ចាំ ប៉ុន្តែ ចូលចិត្ត​មក​យឺត ហើយ​ទាមទារ ចម្លើយ​ភ្លាមៗ​។​

១១ ទៅ ១៧ ពិន្ទុ​
"​អ្នកជំងឺ​ជួយ​ក៏បាន មិន​ជួយ​ក៏បាន​"
​អ្នក​ពឹង​លើ​គេហទំព័រ​សុខភាព​ច្រើន ហើយ​បុគ្គលិក​ពេទ្យ គឺជា​អ្នក​ចាំ​ជួយ​អ្នក​ពី​ក្រោយ​។​

១៧ ទៅ ២១ ពិន្ទុ​
"​អ្នកជំងឺ​ដ៏​ល្អ​បំផុត​"
​អ្នក​ជា​មនុស្ស​រួសរាយ ចូលចិត្ត​ដាក់ខ្លួន ហើយ​មនុស្ស​គ្រប់គ្នា តែងតែ​ចូលចិត្ត​អ្នក និង​ចង់​ព្យាបាល​ឲ្យ​អ្នក ដោយ​អស់​ពី​ចិត្ត​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។