និស្សិត​ព័ត៌មាន​វិទ្យា​បង្កើត​កម្មវិធី​បង្ហាញ​ស្នាដៃ​និស្សិត​ក្នុង​វិស័យ​​​ ICT ​​នៅ​​​​​បញ្ញាសាស្ត្រ

ក្រុម​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​ដែល​ហៅ​កាត់​ថា ​BIS ​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​បាន​រៀបចំ​កម្មវិធី​មួយ​ឈ្មោះ​ថា ​PUC ICT 2015 ​កាល​ពី​ថ្ងៃ​ទី ១ ​ដល់​ទី ​៣ ​តុលា​កន្លង​ទៅ​នៅ​សាល​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​គោលបំណង​បង្ហាញ​ស្នាដៃ​និស្សិត​ក្នុង​វិស័យ​ ICT ​នៅ​កម្ពុជា។ ​

​​ក្នុង​កម្មវិធី​ខាង​លើ​និស្សិត​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​ពួកគេ​ដូចជា ​​​​ប្រព័ន្ធ​ពាណិជ្ជកម្ម​អនឡាញ​ ​​ ​ប្រព័ន្ធ​គ្រប់គ្រង​វត្តអារាម​​ ​​ប្រព័ន្ធ​គ្រប់គ្រង​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន ​ដំណោះស្រាយ​ Call Center ​និង​​ប្រព័ន្ធ​គ្រប់គ្រង​ Network។ ​​ក្រៅ​ពី​នេះ​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​ដោយ​អ្នក​ជំនាញ​ ICT ​នៅ​កម្ពុជា​ចំនួន​ ៥ ​រូប​ផង។

និស្សិត​ព័ត៌មាន​វិទ្យា​បង្កើត​កម្មវិធី​បង្ហាញ​ស្នាដៃ​និស្សិត​ក្នុង​វិស័យ​​​ ICT ​​នៅ​​​​​បញ្ញាសាស្ត្រ

​​​​​​​​​​​ក្រៅ​ពី​ការ​បង្ហាញ​ស្នាដៃ​និស្សិត​ និង​វាគ្មិន​ទៅ​លើ​វិស័យ​ ICT ​និស្សិត​ដែល​ចូលរួម​បាន​សិក្សា​ស្វែង​យល់​​ពី​អត្ថប្រយោជន៍ ​ការ​រួច​ចំណែក​នៃ​វិស័យ​​បច្ចេកវិទ្យា​មួយ​នេះ​ក្នុង​ការ​ជំរុញ​អាជីវកម្ម​ ​និង​ការ​អប់រំ​របស់​និស្សិត។

​​​ក្នុង​ឱកាស​នោះ​ និស្សិត​ក៏​មាន​ឱកាស​ទទួល​បាន​ឱកាស​ការងារ​ក្នុង​វិស័យ​ ICT ​ពី​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចូលរួម​ឧបត្ថម្ភ​ដែរ៕

និស្សិត​ព័ត៌មាន​វិទ្យា​បង្កើត​កម្មវិធី​បង្ហាញ​ស្នាដៃ​និស្សិត​ក្នុង​វិស័យ​​​ ICT ​​នៅ​​​​​បញ្ញាសាស្ត្រ

និស្សិត​ព័ត៌មាន​វិទ្យា​បង្កើត​កម្មវិធី​បង្ហាញ​ស្នាដៃ​និស្សិត​ក្នុង​វិស័យ​​​ ICT ​​នៅ​​​​​បញ្ញាសាស្ត្រ

និស្សិត​ព័ត៌មាន​វិទ្យា​បង្កើត​កម្មវិធី​បង្ហាញ​ស្នាដៃ​និស្សិត​ក្នុង​វិស័យ​​​ ICT ​​នៅ​​​​​បញ្ញាសាស្ត្រ

អត្ថបទ៖ ​ប្រាក់ ចាន់សីហា