UNESCO សហការ​ជា​មួយ​ក្រសួង​អប់រំ​ បង្កើត​យុទ្ធនា​ការ​អក្ខរកម្ម​​ជាតិ​ ២០១៥

UNESCO សហការ​ជា​មួយ​ក្រសួង​អប់រំ​ បង្កើត​យុទ្ធនា​ការ​អក្ខរកម្ម​​ជាតិ​ ២០១៥

 

អង្គការ​ UNESCO បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​ និង កីឡា ព្រម​ទាំង​ដៃ​គូ​ឯកជន​ផ្សេង​ទៀត​ រៀប​ចំ​បង្កើត​យុទ្ធនា​ការ​ អក្ខរកម្ម​ជាតិ ២០១៥ ដើម្បី​ផ្លាស់​ប្ដូរ​​នឹង​ផ្ដល់​នូវ​ការ​រៀន​សូត្រ​ដល់​មនុស្ស​ពេញ​វ័យ​​ជា​អនក្ខរជន​នៅ​តាម​តំបន់​ផ្សេងៗ ក្នុង​​រាជធានី​ខេត្ត ដែល​ខក​ខាន ការ​សិក្សា ដើម្បី​ឱ្យ​ពួក​គេ​​ទទួល​បាន​នូវ​ការ​រៀន​សូត្រ​ក្រៅ​ប្រព័ន្ធ។​​

 

 

UNESCO សហការ​ជា​មួយ​ក្រសួង​អប់រំ​ បង្កើត​យុទ្ធនា​ការ​អក្ខរកម្ម​​ជាតិ​ ២០១៥

ក្រៅ​ពី​​នេះ​ដែរ​ សិស្ស​និស្សិត​ ដែល​មក​ពី​រាជធានី​ភ្នំពេញ​ និង តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ចំនួន​ ៨៨ នាក់ ក៏បាន​ចូល​រួម​ដែរ​ ដោយ​ដើរ​តួ​នាទី​ជា​អ្នក​ចែក​រំលែក​ ចំណេះ​ដឹង​ទៅ​កាន់​អនក្ខរជន។ ​

 

 

​ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ត​ កាល​ពី​ព្រឹកមិញ​នៅ មជ្ឈមណ្ឌល​ សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ អ្នក​ស្រី Anne Lemaisture ជា​តំណាង​អង្គការ UNESCO បាន​​មាន​ប្រសាសន៍​ថា «អង្គការ​UNESCO ​ជឿ​ជាក់​ថា យុវជន​កម្ពុជា ​ជា​កត្តា​រុញ​ច្រាន​យ៉ាង​សំខាន់​ដែល​អាច​ជួយ​ខ្លួន​ឯង និង​ សង្គម ជា​ពិសេស​ ​ដំណើរ​ការ​យុទ្ធនា​ការ​ អក្ខរកម្ម​ជាតិ ២០១៥ ដើម្បី​​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​ ដែល​ពួក​គេ​មាន​ទៅ​ដល់​អនក្ខរជន​នៅ​តាម​បណ្ដា​ខេត្ត និង រាជ​ធានី​ភ្នំពេញ»។

 

 

UNESCO សហការ​ជា​មួយ​ក្រសួង​អប់រំ​ បង្កើត​យុទ្ធនា​ការ​អក្ខរកម្ម​​ជាតិ​ ២០១៥

 

 

អ្នក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ថា និស្សិត​ដែល​បាន​បំពេញ​យុទ្ធនា​ការ​នេះ​រួច​នឹង​ទទួល​បាន​​វិញ្ញាបនបត្រ​ បញ្ជាក់​មួយ​ ដែល​ទទួល​ស្គាល់​ពី​អង្គការ​ UNESCO និង ក្រសួង​អប់រំ​ ។ យុទ្ធនាការ​ចាប់​ផ្ដើម​តាំង​ពី​ខែ​ មីនា​ មក​ម្ល៉េះ ប៉ុន្តែ​ ក្រសួង​អប់រំ​សម្រេច​យក​ ថ្ងៃ​ទី មួយ ខែ​ កក្កដា​​ ជា​ការ​ចាប់​ផ្ដើម​ ហើយ​នៅ​ក្នុង​ដំណាច់​ឆ្នាំ ២០១៥ នេះ​ ក្រសួង​ត្រូវ​បង្កើន​ អក្ខរជន ឱ្យ​បាន ៨៤%។

 

 

UNESCO សហការ​ជា​មួយ​ក្រសួង​អប់រំ​ បង្កើត​យុទ្ធនា​ការ​អក្ខរកម្ម​​ជាតិ​ ២០១៥

 

 

 

UNESCO សហការ​ជា​មួយ​ក្រសួង​អប់រំ​ បង្កើត​យុទ្ធនា​ការ​អក្ខរកម្ម​​ជាតិ​ ២០១៥

 

 

 

ជា​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ កញ្ញា​ ចាន់​អេង និស្សិត​មក​ពី​វិទ្យាស្ថាន​ភាសាបរទេស IFL បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ចំណុច​ពិសេស​ដែល​ធ្វើ​​ឱ្យ​នាង​​​ចូល​រួម​ជា​មួយ​នឹង​យុទ្ធនា​ការ​នេះ ដោយ​សារ​នាង​យល់​ឃើញ​ថា​​ ​អនក្ខរភាព​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន ដូច្នេះ​ក្នុង​នាម​ ចាន់​អេង​ជា​ ប្រជាពលរដ្ឋ​ខ្មែរ​ មួយ​រូប​​ត្រូវ​តែ​ចូល​រួម។ « បើ​មិន​បាន​ជួយ​អី​ធំ​ដុំ​ដល់ សង្គម​ក៏​ខ្ញុំ​បាន​ជួយ​កាត់​បន្ថយ​ចំនួន​អនក្ខរជន​ខ្លះ​ ដែរ!»។ ចាន់​អេង​បាន​បន្ថែម៕

 

 

អត្ថបទ៖ ណេង ណេង