ហុងដា​បង្ហាញ​រូបរាង​គំរូ​​​របស់​​ម៉ូតូ​​អាគុប​ស៊េរី​ថ្មី​ ​រូបរាង​​បែប​បុរាណ​​​​​​​​​​​

កាល​ពី​ចុង​ខែ​កញ្ញា​នេះ​ ក្រុមហ៊ុន​ហុងដា​បាន​ធ្វើ​ការ​បង្ហាញ​រូបរាង​គំរូ​នៃ​ម៉ូតូ​ជា​ច្រើន​​ម៉ូដែល ​ដែល​គ្រោង​នឹង​បង្ហាញ​រូបរាង​ពិត​ជា​ផ្លូវ​ការ​នៅ​ក្នុង​កម្មវិធី​ Tokyo Motor Show។ ក្នុង​ចំណោម​ម៉ូតូ​ប៉ុន្មាន​ម៉ូដែល​នោះ​គេ​ឃើញ​មាន​ម៉ូតូ​មួយ​ប្រភេទ​ដែល​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា​ នោះ​គឺ​ម៉ូតូ​ Super Cub​ ឬ អាគុប។

ហុងដា​បង្ហាញ​រូបរាង​គំរូ​​​របស់​​ម៉ូតូ​​អាគុប​ស៊េរី​ថ្មី​ ​រូបរាង​​បែប​បុរាណ​​​​​​​​​​​

ខាង​ឆ្វេង​រូបគំរូ Super Cub  និង​ ខាង​ស្ដាំ​រូប​គំរូ​ EV-Cub

ក្រុមហ៊ុន​បាន​បង្ហាញ​រូបរាង​ Super Cub នេះ​ចំនួន​ពីរ​ម៉ូដែល​ផ្សេង​គ្នា ​គឺ​ Super Cub ធម្មតា​ និង​ Super Cub ដើរ​ដោយ​​អាគុយ​ EV-Cub។ រូបរាង​គំរូ​នៃ​ម៉ូតូ​ទាំង​ពីរ​ម៉ូដែល​នេះ​គឺ​មាន​ការ​រចនា​ដែល​ដូច​គ្នា​ទៅ​នឹង​រូបរាង​របស់​ម៉ូតូ​ Super-Cub ចេញ​លក់​ដំបូង​នា​ឆ្នាំ​១៩៥៨​ ដែរ។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ EV-Cub គឺ​មាន​ការ​កែ​សម្រួល​ទីតាំង​របស់​អាគុយ​ឲ្យ​ស្ថិត​នៅ​ទាប​ជាង​មុន​ដើម្បី​ជួយ​ឲ្យ​ការ​ធ្វើ​ដំណើរ​មាន​លំនឹង​​ល្អ​ជាង​មុន។

ហុងដា​បង្ហាញ​រូបរាង​គំរូ​​​របស់​​ម៉ូតូ​​អាគុប​ស៊េរី​ថ្មី​ ​រូបរាង​​បែប​បុរាណ​​​​​​​​​​​

រូបគំរូ Super Cub

រូបគំរូ​ EV-Cub

​​
គួរ​បញ្ជាក់​ថា ​ក្រៅ​ពី​ការ​បង្ហាញ​​រូបរាង​គំរូ​របស់​ម៉ូតូ​ហើយ​ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​អ្វី​បន្ថែម​អំពី​លក្ខណៈ​សម្បត្តិ​របស់​ម៉ូតូ​ទាំង​ពីរ​ម៉ូដែល​នោះ​ឡើយ។​ ដូច​នេះ​មាន​តែ​រង់ចាំ​តាមដាន​ថា​តើ​ហុងដា​​បំពាក់​លក្ខណៈ​​សម្បត្តិ​ពិសេស​អ្វី​ខ្លះ​លើ​ម៉ូតូ​របស់​ខ្លួន​ ក្នុង​កម្មវិធី​ Tokyo Motor Show ដែល​ប្រព្រឹត្ត​ឡើង​នា​​ថ្ងៃ​ទី​៣០​ ខែ​តុលា​ខាង​មុខ៕

​​​​​

ចុច​អាន៖ ហុងដា​បញ្ចេញ​រូបរាង​​គំរូម៉ូតូ​ធំ​ស៊េរី​ថ្មី​ មាន​​ភាព​​សាមញ្ញ​​តែ​ស្រស់​​ស្អាត​

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ Gizmag, InsideEVs