​ផ្លែ​ឪឡឹក​ជួយ​ប្រឆាំង​មហារីក ជំងឺ​លើស​​ឈាម ព្រមទាំង​ជួយ​ផ្លូវភេទ​

ចំណេះដឹង៖​ឪឡឹក​ជា​ផ្លែឈើ​ដ៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព វា​មិន​ត្រឹមតែ​ជួយ​អោយ​បាត់​ស្រេកទឹក​នោះទេ វា​ថែមទាំង​ជា​ប្រភព​ថាមពល​និង​ជួយ​រាងកាយ​យើង​ប្រឆាំងនឹង​ជំងឺ​មួយចំនួន​ដោយ​រាប់ទាំង​ជំងឺលើសឈាម​ជំងឺ​បេះដូង​ជំងឺមហារីក​និង​ជា​ប្រភព​ជីវជាតិ​និង​ជាតិ​រ៉ែ​ជាច្រើន​ទៀតផង​។ សំខាន់​ដែរនោះ​សម្រាប់​បុរស​គឺ​វា​ជួយ​ការពារ​មិនអោយ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ផងដែរ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​ចំណីអាហារ ប្រចាំ​សាកល​វិទ្យា​ល័​រដ្ឋ​ផ្លរ​រី​ដា​របស់​សហរដ្ឋអាមេរិក​បាន​អះអាង​ពី ការរកឃើញ​របស់ខ្លួន​ថា​ឪ​ឡុ​ក​អាច​ក្លាយជា​ឳ​សថ​ពី​ធម្មជាតិ​ដែល​ជួយ​ដល់​អ្នក​កើតរោគ​ជំងឺលើសឈាម​បាន​មួយកម្រិត​ធំ​។ ពួកគេ​បាន​អះអាង​ពី​ការរកឃើញ​របស់ខ្លួន​ថា​សារជាតិ​ពី​ឪឡឹក​អាច​ទប់ស្កាត់​រោគ​លើសឈាម​និង​រោគ​បេះដូង​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​សាស្ត្រាចារ្យ អា​ជូ​រ៉ូ​ភិ ក្រេវ ដែល​បាន​ដឹកនាំ​ក្នុងការ​សិក្សា​ពី​រឿងនេះ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង ថា​នៅពេល​គេ​ចម្រាញ់​យក​អាស៊ីត​អា​មី​ណូ​ពី​ឪឡឹក​ផ្តល់​ឲ្យ​បុរស​ស្ត្រី​៩​នាក់​ដែល​ស្ថិតក្នុង​អាយុ​៥១​ដល់​៥៧​ឆ្នាំ​រៀងរាល់ថ្ងៃ​អស់​រយៈពេល​៦​សប្តាហ៍​មក​គេ​បាន​រកឃើញថា​មិន​ត្រឹម​ជួយ​ឲ្យ​អ្នកជំងឺ​មាន​ឈាម​រត់​ល្អ ទេវា​នៅ​ជួយ​ឲ្យ​អាការៈរោគ​ជំងឺលើសឈាម​ថយចុះ​ទៀតផង​។​

​សាស្ត្រាចារ្យ​រូបនេះ​អះអាងថា​ឪឡឹក​ជា​ប្រភេទ​រុក្ខជាតិ​ផ្តល់​ផល​យ៉ាង​ល្អ​ដល់​អ្នក​កើត​ជំងឺលើសឈាម ពិសេស​គេ​អាច​ទប់ស្កាត់​មិន​ឲ្យ​អាការ​កើត​ធ្ងន់ធ្ងរ​ដែលជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​កើតរោគ​បេះដូង​។​លោក អា​ជូ​រ៉ូ​ភិ ក្រេវ បញ្ជាក់ថា​”​យើង​សង្ឃឹមថា​ក្រុម អ្នកស្រាវជ្រាវ​អាច​នឹង​រក​ឳ​សថ​ដែល​ចម្រាញ់​ពី​ឪឡឹក​មក​ព្យាបាល​អ្នក​កើត​ជំងឺលើសឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​”​។​

​គេ​ក៏​បានដឹង​រួចមកហើយ​ថា​ឪឡឹក​ជា​ប្រភព​សំខាន់​នៃ​វីតាមីន​បេ​ដែលមាន ប្រយោជន៍​នៅក្នុង​ការផលិត​ថាមពល​។ ក្រៅពីនេះ​វា​សម្បូរ​ជាតិ​ប្រឆាំង អុកស៊ីតកម្ម​ដែលមាន​ប្រយោជន៍​ជាខ្លាំង​ចំពោះ​សុខភាព​។​

​គេ​ក៏​បានគិត​ផងដែរ​ថា​ឪឡឹក​ជួយ​ដល់​គំហើញ​របស់​ភ្នែក​ផងដែរ​។ វា​ក៏បាន​ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​ផងដែរ​។ ទាក់ទង​នឹង​ជាតិ​រ៉ែ​វា សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​និង​ម៉ាញេស្យូម​៕

​ផ្លែ​ឪឡឹក​ជួយ​ប្រឆាំង​មហារីក ជំងឺ​លើស​​ឈាម ព្រមទាំង​ជួយ​ផ្លូវភេទ​