ហេតុអ្វី​បានជា​មនុស្ស​ប្រុស​ដេក​ស្រមុក​ជាង​មនុស្ស​ស្រី​?

​ចំណេះដឹង​៖​ស្រមុក​គឺជា​សំឡេង​មួយ​ដែល​កើតមានឡើង​ដោយសារ​ខ្យល់​ដកដង្ហើម​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ដកដង្ហើម​តូចចង្អៀត​នៅពេលដែល​អ្នក​កំពុងតែ​ដេកលក់​។​

​ចំពោះ​ការ​ដេក​ស្រមុក​វា​ទាក់ទង​ទៅនឹង​ភាពខុសគ្នា​នៃ​ផ្លូវដង្ហើម​រវាង​បុរស និង​ស្ត្រី​។ ផ្លូវដង្ហើម​របស់​មនុស្ស​ស្រី​មាន​វិ​ជ្ជ​មាត្រ​ធំ​ជាង​ផ្លូវដង្ហើម​របស់ បុរស​។ ម្យ៉ាងទៀត​ផ្លូវដង្ហើម​របស់​មនុស្ស​ប្រុស​ក៏​អន់​ជាង​មនុស្ស​ស្រី ដែរ​។​ដូច្នេះ​វា​ក៏​នាំអោយ​ងាយ​នឹង​ស្រមុក​ជាង​មនុស្ស​ស្រី​។​

​នៅពេល​មនុស្ស​ប្រុស​ឡើង​ទម្ងន់​នោះ​វា​អាច​នឹង​ឡើង​នៅ​ម្តុំ​ក​ចំណែក​ស្ត្រី​វិញ​នៅ​ម្តុំ​ត្រកៀក​។ ពេលនោះ​ជាតិ​ខ្លាញ់​ក៏​រួម​រិត​ផ្លូវដង្ហើម​ដោយ​ធ្វើអោយ​វា​ចង្អៀត​។ ដូច្នេះ​នៅពេល​ដកដង្ហើម​ពេល​ដេកលក់​ឆ្លងកាត់​ផ្លូវដង្ហើម នោះ​វា​ក៏​បង្កើតជា​សម្លេង​មួយ​ហៅថា​ស្រមុក​។ គេ​ក៏​គិត​ដែរ​ថា​ការជក់បារី​និង​ផឹក​គ្រឿង​ស្រវឹង​ក៏​រួមចំណែក​បង្កើន​ការ​ស្រ​ម៉ុក​នេះ​។ ស្ត្រី​ផឹក​និង​ជក់​តិចជាង​បុរស​ដូច្នេះ​ផលវិបាក​នាំអោយ​ស្រមុក​នេះ​ក៏​តិចជាង​បុរស​។ គួរ​ដឹង​ដែរនោះ​គឺថា​ស្ត្រី​មាន​ផ្ទៃពោះ​ស្រមុក​ច្រើនជាង​ស្ត្រី​មិនមាន​ផ្ទៃពោះ​៕

ហេតុអ្វី​បានជា​មនុស្ស​ប្រុស​ដេក​ស្រមុក​ជាង​មនុស្ស​ស្រី​?