ចេញ​ហើយ ​វីដេអូ​ចម្រៀង​​ដំបូង​ដែល​មាន​​ការ​សម្ដែង​ពី​កូន​ David Beckham

ចេញ​ហើយ ​វីដេអូ​ចម្រៀង​​ដំបូង​ដែល​មាន​​ការ​សម្ដែង​ពី​កូន​ David Beckham

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន កូន​ប្រុស​ច្បង​របស់ David Beckham តារា​ទើប​នឹង​រះ Brooklyn Beckham បាន​ប្រកាស​ថា​ គេ​​បាន​សម្ដែង​បទ​ថ្មី​ “Wake Up”​ របស់​ក្រុម​ចម្រៀង​​អង់គ្លេស The Vamps។ ឥលូវ​បទ​នេះ​ចេញ​ជា​វីដេអូ​ចម្រៀង​ទាំង​ស្រុង​ហើយ។

 

ចេញ​ហើយ ​វីដេអូ​ចម្រៀង​​ដំបូង​ដែល​មាន​​ការ​សម្ដែង​ពី​កូន​ David Beckham

 

ក្នុង​វីដេអូ​ចម្រៀង​ Brooklyn បាន​បង្ហាញ​សមត្ថភាព​សម្ដែង​យ៉ាង​ល្អ ជា​មួយ​សមាជិក​ក្រុម​ចម្រៀង​The Vamps ៤​នាក់​ផ្សេង​ទៀត។ គេ​​ត្រូវ​លោត​ចេញ​ពី​បន្ទប់​គេង​ មុន​ពេល​ឡើង​ឡាន​អាថ៌កំបាំង​មួយ​ជាមួយ​សមាជិក The Vamps ​ដូចជា​ Brad Simpson, James McVey, Connor Ball និង Tristan Evans ។

 

ចំពោះ​វត្តមាន​របស់ Brooklyn ក្នុង​វីដេអូ​ចម្រៀង The Vamps ​បាន​និយាយ​ថា​៖ “ពួក​យើង​ពិត​ជា​សំណាង​ខ្លាំង​ណាស់​ដែល Brooklyn Beckham សម្ដែង​ក្នុង​បទ​ថ្មី​របស់​ពួក​យើង។ គាត់​គឺ​ជា​មនុស្ស​អស្ចារ្យ​ម្នាក់ និង​មាន​ទេពកោសល្យ​ពិសេស”។

 

ទស្សនា​វីដេអូ​ចម្រៀង​ថ្មី​ខាង​ក្រោម៖

 

 

ចុចអាន៖ទស្សនា​​ចម្រៀង​១០បទ​​កំពូល​ៗ​លើ​តារាង Billboard សប្ដាហ៍​នេះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Mirror