ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

ប្រសិនបើ Fan Bing Bing ឈិន ឡុង និង Yang Mi បាន​ឃើញ​រូប​ចម្លាក់​ក្រមួន​ដែល​ ធ្វើ​តាម​រូប​​ខ្លួន​មាន​​សភាព​​អាក្រក់​បែប​នេះ ពួក​គេ​​អាច​​នឹង​ស្រែក​យំ​ក៏​ថា​បាន។

 

ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

 

បន្ទាប់​ពី​រូប​ចម្លាក់​ក្រមួន​អាក្រក់​​​ៗ​របស់​តារា​សម្ដែង​ចិន ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ បណ្ដាញ​សង្គម​ចិន Weibo បាន​​ចុះ​ផ្សាយ​​ពី​រូប​ចម្លាក់​ក្រមួន​ថ្មី​​ៗ​​ម្ដង​ទៀត ដោយ​បាន​ដាក់​ចំណង​ជើង​ថា “រូប​ចម្លាក់​ក្រមួន​ដែល​អាក្រក់​ដល់​ថ្នាក់​គ្មាន​អ្វី​នឹង​ថ្លែង”។ រូប​ចម្លាក់​រួម​មាន​រូប​របស់​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Fan Bing Bing, ឈិន ឡុង, Yang Mi, លី លាន​ជា និង​ប្រធានាធិបតី​អាមេរិក Barack Obama។

 

បើ​គ្រាន់​តែ​មើល​​ម្ដង គ្មាន​អ្នក​ណា​អាច​ទាយ​​ដឹង​នោះ​ទេ​​ថា​នេះ ជា​​រូប​ចម្លាក់​ដែល​ធ្វើ​តាម​តារា​ ទាល់​តែ​មើល​ផ្លាក​ខាង​ក្រោម​រូប​ទើប​ដឹង​ថា រូប​នោះ​ជា​រូប​របស់​អ្នក​ណា។

 

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា រូប​ចម្លាក់​ធ្វើ​ពី​ក្រមួន​ទាំង​នេះ ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ឱកាស​ផ្សារ​បើក​សម្ពោធ​ជា​ផ្លូវ​ការ។ មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​ផ្សារ​នេះ​លក់​ផលិតផល​​អ្វី​នោះ​ទេ ទើប​បាន​តាំង​រូប​ទាំង​នេះ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​បញ្ចេញ​យោបល់​ថា ផ្សារ​នេះ​គួរ​តែ​ដក​រូប​ទាំង​នេះ​យក​ទៅ​​លាក់​ទុក បើ​មិន​ចង់​ឲ្យ​បាត់​អតិថិជន​របស់​ខ្លួន។

 

ក្រោយ​ពេល​អាន​អត្ថបទ​ខាងលើ ​អ្នក​អាន​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ថា “អាក្រក់​សឹង​ស្លាប់” “អាក្រក់​ចង់​យំ” “មើល​មិន​ចូល​ភ្នែក​សោះ”។ រីឯ​អ្នក​គាំទ្រ​របស់​តារា​ដែល​ត្រូវ​ឆ្លាក់​នោះ បាន​និយាយ​ថា ហាង​នេះ​បាន​​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​តារា​ក្នុង​ដួង​ចិត្ត​របស់​​ពួក​គេ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នេះ​មិន​យូរ​ប៉ុន្មាន មាន​សារមន្ទីរ​មួយ​នៅ​ខេត្ត Sichuan ប្រទេស​ចិន​ក៏​បាន​ដាក់​តាំង​រូប​ចម្លាក់​ក្រមួន​​អាក្រក់​ៗ​​របស់​តារា​ចិន​ផង​ដែរ៕

 

ចុចអាន៖តារា​ចិន​ល្បី​ៗ​ស្ទើរ​ក្អួត​ឈាម​ពេល​ឃើញ​​រូប​ក្រមួន​ខ្លួន​ឯង​នៅ​សារមន្ទីរ​ថ្មី​នេះ

 

ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

Fan BingBing

ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

ឈិន ឡុង

ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

Yang Mi

ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

លី លាន​ជា

ភ្ញាក់​​ព្រើត​​​ពេល​ឃើញ​រូប​​ក្រមួន​​ថ្មី​ដ៏​សែន​អាក្រក់​របស់ Fan BingBing និង​ឈិនឡុង

Barack Obama

​​​​

 

ចុចអាន៖រូប​ក្រមួន​របស់​​តារា​​ល្បី​អាស៊ី​រូប​ណា​មើល​ទៅ​ដូច​រូប​ដើម​ជាង​គេ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ twoeggz