កត្តាជីវិតរស់នៅប្រចាំថ្ងៃអាចសម្លាប់ភាពស៊ាំរបស់អ្នក

ប្រសិនបើ​អ្នកឧស្សាហ៏​ឈឺញឹកញាប់ វាបញ្ជាក់​យ៉ាងច្បាស់​ថា ប្រព័ន្ធភាពស៊ាំ​របស់​អ្នកខ្សោយ។ ប្រសិនបើ​អ្នកឧស្សាហ៏​អវត្តមាន​ពីការងារ​ញឹកញាប់ ដោយសារ​តែបញ្ហាសុខភាព​តិចតួច​នេះ មានន័យ​ថា ជីវិតរស់​នៅប្រចាំ​ថ្ងៃ​របស់​អ្នក​បានកំពុងប៉ះពាល់​ដល់​សុខភាព​របស់អ្នក។
 
កត្តាជីវិតរស់នៅប្រចាំថ្ងៃអាចសម្លាប់ភាពស៊ាំរបស់អ្នក
ទម្លាប់ជាច្រើនរបស់អ្នក​អាចធ្វើឲ្យសុខភាព​ដើរក្នុង​ផ្លូវ​វិជ្ជមាន ឬដើរក្នុង​ផ្លូវអវិជ្ជមាន​បាន។ តើអ្នក​ដឹងទេ​ថា សូម្បីតែ​ការ​គេងមិន​បាន​គ្រប់គ្រាន់​ក៏អាច​ប៉ះពាល់ដល់​ប្រព័ន្ធភាពស៊ាំ​របស់​អ្នក​ដែរ។ កម្រិត​នៃភាពតាន​តឹង និងទម្លាប់​ពិធីជប់លៀង​របស់អ្នក​ក៏អាចផ្តល់ភាព​រំខានដល់​ភាពស៊ាំរបស់​អ្នកដែរ។
នៅពេលប្រព័ន្ធភាពស៊ាំ​របស់អ្នករឹងមាំ រាងកាយ​របស់អ្នក​នឹងអាចប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លងមេរោគ និងការពារខ្លួន​អ្នកបាន​យ៉ាងមាន​ប្រសិទ្ធិភាព។ ប៉ុន្តែនៅ​ពេលវាចុះអន់​ខ្សោយ អ្នក​ត្រូវ​ការជំនួយ​ពីវេជ្ជបណ្ឌិត។ ខាងក្រោមនេះជាកត្តា​មួយចំនួន​ដែលប៉ះពាល់​ដល់​ប្រព័ន្ធភាពស៊ាំ៖
កត្តាទី ១
ការស្រាវជ្រាវ​បានបង្ហាញ​ថា ភាពធាត់​ពេកអាច​បំផ្លាញ​កោសិកា​ឈាមស។ ដូច្នេះ សូម្បីតែ​ភាពធាត់សោះ​ក៏អាចប៉ះពាល់​ដល់ប្រព័ន្ធភាពស៊ាំ​របស់អ្នកដែរ។
កត្តាទី ២
ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក​មិនត្រឹមតែអាច​ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ​របស់​អ្នកប៉ុណ្ណោះ​ទេ តែវាក៏អាចប៉ះពាល់​ដល់ប្រព័ន្ធច​រាចរណ៏ឈាម​ផងដែរ។ ការ​ធ្វើលំហាត់ប្រាណ​បានទៀងទាត់​អាច​ជួយដោះស្រាយ​បញ្ហានេះ​បានប្រសើរ។
កត្តាទី ៣
រាងកាយ​របស់អ្នកត្រូវការ​គេង ដើម្បី​ព្យាបាល និងធ្វើឲ្យ​ប្រព័ន្ធភាពស៊ាំ​រឹងមាំឡើង។ ប្រសិនបើអ្នក​មិនបាន​គេងទេ​នោះ រាងកាយ​របស់អ្នក​នឹង​មិនអាចព្យាបាល​វាខ្លួនវា​បានឡើយ។ ប្រព័ន្ធភាពស៊ាំ​របស់អ្នក​នឹងទន់​ខ្សោយ ប្រសិនបើ​អ្នកគេង​មិន​បាន​គ្រប់គ្រាន់។
កត្តាទី ៤
យើងទាំងអស់គ្នាប្រាកដជា​បាន​ដឹង​ហើយ​ថា ជាតិស្រវឹង​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​ផ្តល់បញ្ហាដល់ប្រព័ន្ធភាពស៊ាំ​របស់​អ្នក។ យល់ល្អគួរបញ្ឈប់​ទម្លាប់​មួយនេះ។
កត្តាទី ៥
អាហារផ្អែម និងអាហារ​ជាច្រើនផ្សេងទៀត​ដែលធ្វើឲ្យ​មនុស្សញៀន​អាចផ្តល់ទុក្ខទោស​ដល់​ប្រព័ន្ធភាពស៊ាំរបស់អ្នក។ បញ្ឈប់ទម្លាប់​ទទួលទានអាហារ​ផ្អែម និង​អាហារសល់។
កត្តាទី ៦
ជាការ​ពិតណាស់ ជីវិតក្រៀមក្រំ​តែម្នាក់ឯង​អាចប៉ះពាល់​ដល់សុខភាព​របស់អ្នក។ ចូលរួម​ក្នុងជីវិត​សង្គម ដើម្បីផ្តល់ផល​ប្រយោជន៏​ដល់ប្រព័ន្ធភាពស៊ាំ​របស់អ្នក។
កត្តាទី ៧
ប្រភេទថ្នាំ​មួយចំនួន ជាពិសេសថ្នាំ​អង់ទីប្យូទិចអាចបំផ្លាញ​ប្រព័ន្ធភាពស៊ាំ​របស់អ្នក​យ៉ាងខ្លាំង។ ដូច្នេះគួរតែ​នៅឲ្យឆ្ងាយ​ពីការទទួលទាន​ថ្នាំណាក៏ដោយ។
កត្តាទី ៨
បារីមានផ្ទុកនូវ​សារធាតុគីមី ៤០០០ប្រភេទ​ដែលកំពុងរង់ចាំ​សម្លាប់ភាពស៊ាំ​របស់អ្នក។ បញ្ឈប់ការ​ជក់បារី ដើម្បីរស់​បានអាយុវែង។
កត្តាទី ៩
កម្រិតករទីស៊ូល នៅក្នុងរាងកាយ​របស់អ្នក​ក៏អាចប៉ះពាល់​ដល់សុខភាព​របស់អ្នក​ផងដែរ ជាពិសេស​នៅពេលអ្នក​ងាយនឹង​រងភាពតានតឹង​ជាប្រចាំ។ ភាពតានតឹង​អាច​សម្លាប់​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កត្តាជីវិតរស់នៅប្រចាំថ្ងៃអាចសម្លាប់ភាពស៊ាំរបស់អ្នក