បុរស​សរសៃប្រសាទ​ម្នាក់ នៅ​ក្រុង​តាខ្មៅ បាន​ចងក​ស្លាប់​ខ្លួន

កណ្តាល:  បុរស​ម្នាក់​មាន​បញ្ហា​ផ្នែក​សរសៃប្រសាទ មាន​អាកា​រៈ​ស្លេកស្លាំង បានសម្រេច​ចិត្តចងក ធ្វើអត្តឃាត​សម្លាប់ខ្លួន បង្ក​ឲ្យ​ភ្ងា​ក់​ផ្អើល​កើតឡើង នៅ​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅខេត្តកណ្ដាល ។​

​បុរស​ដែល​បាន​ចងក សម្លាប់​មានឈ្មោះ អំ ពេជ្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅចំណុចកើតហេតុ​ខាងលើ​(​មាន​បញ្ហា​ផ្នែក សរសៃប្រសាទ​)​។​

​តាម​សាច់ញាតិ​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត បាន​និយាយថា មុនពេល​កើតហេតុជនរងគ្រោះ​មាន​អាកា​រៈ​ស្លេកស្លាំង រួច​និយាយ​ខ្លួនឯង​ថា​ចង់តែ​ស្លាប់​​បន្ទាប់មក​បងប្រុស​ជ​ន​រងគ្រោះ ក៏បាន​យកទៅ​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​រុស្សី អស់រយៈពេល​ប្រហែលជា​១​ខែ​និង​មាន​បើក​ថ្នាំ​សរសៃប្រសាទ​ផងដែរ​។

​លុះដល់​ម៉ោង​១១ បង​របស់​ជនរងគ្រោះ បាន​ចូលក្នុង​បន្ទប់ទឹក​ស្រាប់តែ​ឃើញជនរងគ្រោះ ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមក​រួច​ពិនិត្យ​លើខ្លួ​នសាកសព រួច​បាន​សន្និដ្ឋានថា បុរស​ឈ្មោះ អំ ពេជ្រ ពិតជា​ស្លាប់​​ដោយ​ចងក​ធ្ចើ​អត្តឃាត មែន​នេះ​បើតាម​ពិនិត្យ​ពុំ​មិនមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​គត់​សម្គាល់​រួចបានប្រគល់​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕R​

បុរស​សរសៃប្រសាទ​ម្នាក់ នៅ​ក្រុង​តាខ្មៅ បាន​ចងក​ស្លាប់​ខ្លួន
បុរស​សរសៃប្រសាទ​ម្នាក់ នៅ​ក្រុង​តាខ្មៅ បាន​ចងក​ស្លាប់​ខ្លួន

បុរស​សរសៃប្រសាទ​ម្នាក់ នៅ​ក្រុង​តាខ្មៅ បាន​ចងក​ស្លាប់​ខ្លួន