ក្នុងឱកាស​កាន់​វេន​បិណ្ឌ ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​

បន្ទាយមានជ័យ: កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ជា​បន្តបន្ទាប់ដោយឡែក​ពីគ្នា ក្នុងឱកាស​កាន់បិណ្ឌ ។​

​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ជាប​វន្ត​បន្ទាប់​នេះ បាន​ធ្វើឡើង​នៅវេលាម៉ោង ៣​រសៀល ថ្ងៃទី​៥​ខែតុលា ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល​ប្រឆាំងគ្រឿង​បាន​ចុះបង្ក្រាប ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​២​កន្លែងដោយឡែក​ពីគ្នា ដំបូង​គឺ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ គ្រឿង​​ញៀន​ម្នាក់ ឈ្មោះ​អៀង សុ​វណ្ណា ( ហៅ​ឆែប​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​សែ​សិនសង្កាត់​អូរ​អំបិល ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ដក​​ហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ម៉ា​ទឹកកក​) ចំនួន​៣​កូន​ថង់​តូច រួច​ក៏បានបន្តទៅ​ចាប់​ឃាត់​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ស៊ិន បារាំង ភេទ​ប្រុស​អាយុ​២៣ឆ្នាំ នៅ​ភូមិ អណ្តូង​ថ្លុ​ង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដកហូត​បានវត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ចំនួន​៤​កូន​ថង់ ទូរស័ព្ទដៃ​ចំនួន​២គ្រឿង ម៉ូតូ​១​គ្រឿង និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​២នាក់​ទៀត សរុប​ទាំង​អ្នកប្រើប្រាស់ និង​ជួញដូរ ចំនួន ៤​នាក់ ថ្នាំញៀន​ចំនួន​៧​កូន​ថង់​។​

​លោក​វរសេនីយ៍ទោ​ធិ​ន ស៊ីន​ដេ​ត នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀនខេត្ត បាន​ឲ្យ​ដឹងថា​៖​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីអាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង ការណែនាំ​ផ្ទា​ល់ពី​លោកវរសេនីយ៍ឯក ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការរង ជា​ប្រធានការិយាល័យ កណ្តាលប្រឆាំង​បទល្មើស ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ផាន់ វណ្ណរ័ត្នព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​សង្ស័យ រួមទាំង​វត្ថុតាងត្រូវបាន​កម្លាំង​នគរ បាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន រៀបចំ​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ ការ​តាម​និតិ​វិធី​ច្បាប់រួចហើយ​ដែរ​៕​N