ជនសង្ស័យ​៣​នាក់​កំពុង​លួច​​លុយ​ក្នុង​ស្តង់​​លក់​ផ្លែ​ឈើ​ ម្ចាស់​គេ​ទាន់ចាប់ឱ្យសមត្ថកិច្ច

រាជ​ធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​​៣​នាក់​ត្រូវ​ម្ចាស់​គេ​ទាន់ និង​ចាប់​ខ្លួន​បាន​ភ្លាមៗពេល​កំពុង​ធ្វើ​សកម្មភាព​យក​ឈើប្ញ​ស្សី​ឆ្កឹះ​លួច​យក​លុយ​ក្នុង​ស្តង់​លក់​ផ្លែ​ឈើ​ ​ក្នុង​ផ្សារ​នាគ​មាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ​កាលពី​វេលា​ម៉ោង​២រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី ០៦ ​តុលា ​២០១៥ ។

យោង​តាម​សំដី​ជន​រង​គ្រោះ​ឈ្មោះ​ហួ​ន ​ហេង ភេទ​ស្រី អាយុ៦៣ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ១៤ ផ្លូវ​លេខ២៣៩ ស​ង្តា​ត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ បានឱ្យដឹងថា ពេល​គាត់​កំពុង​តែ​ដេក​ គាត់​បានឭសំលេង​គ្រួ​ក​គ្រាក់ ដូច​ជា​មាន​គេ​យក​របស់​អ្វី​មក​គាស់​នៅ​ខាងក្នុងស្តង់​លក់​ផ្លែ​ឈើរបស់​គាត់​លេខ 8C 9C 10C ដោយពេល​នោះ​គាត់​ក៏ភ្ញាក់​ដឹងខ្លួន​ឡើង​ ព្រោះថា​ គាត់​ធ្លាប់​ត្រូវ​ចោរ​ចូល​មក​លួច​លុយ​អស់​​​ម្តង​ហើយ ទើប​លែង​ទុក​ចិត្ត​ក៏​មើល​ថា​ មាន​អ្វីស្រាប់តែ​បានឃើញ​មនុស្ស​យក​ឈើ​ឬ​ស្សីមួយ​កំពុង​ឆ្កឹះ​លួច​យក​លុយរបស់​គាត់​ ។

ឃើញ​ដូច​នោះ​គាត់​ក៏​ស្រែក​ឆោ​ឡោ ថា​ចោរ​ៗ ធ្វើ​ឱ្យ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​បងប្អូន​របស់​គាត់ ​រួម​ទាំង​អាជីវករ​ក្នុង​ផ្សារ​នាគ​មាសចេញ​មក​​ឡោម​ព័ទ្ធចាប់​បាន​ជនសង្ស័យ​ទាំង​នាក់​យក​មក​ឱ្យសមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្តង ៕