វិធីសាស្ត្រ 5 យ៉ាងដើម្បីការពារ Account Facebook របស់អ្នក

វិធីសាស្ត្រ 5 យ៉ាងដើម្បីការពារ Account Facebook របស់អ្នក

មានមនុស្សជាច្រើនដែលកំពុងតែលេងនៅបណ្តាញសង្គម Facebook ហើយក៏មានអ្នកប្រើប្រាស់មួយចំតូច ដែលមិនទាន់យល់ច្បាស់ពីរបៀបលេង និងការពារគណនីរបស់ខ្លួន លើសពីនេះបើសិនជាលោកអ្នកមាន Friends នៅក្នុង Facebook កាន់តែច្រើន អ្នកកាន់តែពិបាកគ្រប់គ្រង ប៉ុន្តែមិនបានន័យថា យើងខ្ញុំណែនាំអោយអ្នកទទួលយក Friend ដោយកំណត់ចំនួននោះឡើយ។ បើសិនជាមានមិត្តភក្តិច្រើន ហើយ Account Facebook របស់យើងមានបញ្ហានោះ អ្នកប្រាកដជាមានសង្ឃឹមតិចនៅក្នុងការ​ស្រោចស្រង់ Account របស់អ្នកត្រលប់មកវិញ។ ជាក់ស្តែងកាលពីប៉ុន្មានខែមុន Facebook របស់ខ្ញុំត្រូវបានខូច ហើយអ្វីដែលគួរឲ្យសោកស្ដាយនោះគឺ Friends រូបថតអនុស្សាវរីយ៍ដែលយើងបាន Post និងធ្លាប់បានឆាតជាមួយកន្លងមក គឺត្រូវបានបាត់បង់ទាំងអស់។ ដោយសារតែហេតុនេះហើយ ទើបថ្ងៃនេះយើងខ្ញុំសូមបង្ហាញនូវវិធីសាស្រ្តមួយចំនួនដែលអាចជូយអោយប្រិយមិត្តអាចការពារ Account របស់អ្នកបាន។

1. លេខសម្ងាត់ត្រូវតែរក្សារទុកអោយបានល្អ
2. កុំ Confirm ឬ Add friends ជាមួយអ្នកដែលមិនស្គាល់ហើយគ្មានអាស័យដ្ឋានច្បាស់លាស់
3. កុំប្រើប្រាស់ទូរស័ព្ទ ឬ កុំព្យូទ័រអ្នកដទៃដើម្បី Login Facebook យើងចូល
4. ត្រូវដាក់លេខទូរស័ព្ទក្នុង Facebook ដើម្បី Verify ពេលដូរលេខសម្ងាត់
5. បើឃើញផ្ទាំង Login Facebook ដែលមាន​អាស័យដ្ឋានក្រៅពី https://www.facebook.com ចូលកុំ Login អោយសោះ ព្រោះអ្នកអាចត្រូវបានគេ hack ដោយការប្រើប្រាស់នូវវិធីសាស្ត្រផ្សេៗ។

ថ្ងៃនេះយើងខ្ញុំសង្ឃឹមថា ប្រិយមិត្តនឹងបានយល់កាន់តែច្បាស់ ក្នុងការលេង ក៏ដូចជាការពារ Facebook របស់អ្នកបានល្អជាងមុន។

---------------------------------------
ដោយ: ខន សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus វិធីសាស្ត្រ 5 យ៉ាងដើម្បីការពារ Account Facebook របស់អ្នក
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com វិធីសាស្ត្រ 5 យ៉ាងដើម្បីការពារ Account Facebook របស់អ្នក

ចុះថ្ងៃទី 06 តុលា ឆ្នាំ 2015 ម៉ោង 3:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

វិធីសាស្ត្រ 5 យ៉ាងដើម្បីការពារ Account Facebook របស់អ្នក
វិធីសាស្ត្រ 5 យ៉ាងដើម្បីការពារ Account Facebook របស់អ្នក