Y6 ស្មាតហ្វូនថ្មីរបស់ Huawei (Video)

Y6 ស្មាតហ្វូនថ្មីរបស់ Huawei (Video)

Y6 គឺជាស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលមានរូបរាងល្មម ស្តើង រឹងមាំ ប្រើប្រាស់ស៊ីមពីរ គាំទ្រប្រព័ន្ធ 4G អេក្រង់ទំហំ 5.0 អ៊ីង ជាប្រភេទ IPS capacitive អាចបង្ហាញរូបភាព បានច្បាស់ល្អ ត្រជាក់ភ្នែក ។ Y6 មានកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល អមជាមួយនឹង LED Flash មួយគ្រាប់ អាចអោយយើងថតរូបភាព ថតវីដេអូ បានច្បាស់ល្អ មិនថាកន្លែងងងឹត រឺកន្លែងភ្លឺ ហើយកាមេរ៉ាមុខវា មានទំហំ 2.0 មេកាភិចសែល ។ Y6 ប្រើស៊ីភីយូប្រភេទ Quad Core រ៉េមទំហំ 1 GB ធ្វើអោយការដោនឡូត Game កម្មវិធីផ្សេងៗ បានលឿន ព្រមទាំងអាចលេង Game និង បើកកម្មវិធី បានដោយស្រួល ចំនែកមេម៉ារីម៉ាស៊ីនវាវិញគឺមានទំហំ 8 GB ។ Y6 មានពីរព៌ណគឺព៌ណស និងព៌ណខ្មៅ រីឯថាមពលថ្មគឺ 2200 មីលីអំពែ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Huawei Y6 ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA / LTE
-អេក្រង់ : 5.0 inches
-បន្ទះឈីប : Qualcomm Snapdragon 210
-CPU : 1.1 GHz Quad-Core
-RAM : 1 GB
-Memory ខាងក្នុង : 8GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 64 GB
-កាមេរ៉ាក្រោយ : 8 MP (3264 x 2448 pixels)
-កាមេរ៉ាមុខ : 2 MP
-ថាមពលថ្ម : 2200 mAh
-ប្រព័ន្ធប្រតិបត្តិការ : Android v5.0 (Lollipop)
-ពណ៌ : White, Black

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Y6 ស្មាតហ្វូនថ្មីរបស់ Huawei (Video)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Y6 ស្មាតហ្វូនថ្មីរបស់ Huawei (Video)

ចុះថ្ងៃទី 06 ខែតុលា ឆ្នាំ 2015 ម៉ោង 03:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

Y6 ស្មាតហ្វូនថ្មីរបស់ Huawei (Video)
Y6 ស្មាតហ្វូនថ្មីរបស់ Huawei (Video)