អូស្រ្តាលីសន្យា ផ្ដល់ថវិកាជាង ៣លានដុល្លារ អូស្រ្តាលីដល់ អ.វ.ត.ក

ភ្នំពេញ ៖ រដ្ឋាភិបាល អូស្រ្តាលី បានសន្យាផ្ដល់ ជំនួយថវិកាថ្មី ចំនួន ៣ ២៥០ ០០០លានដុល្លារ អូស្រ្តាលី ដល់ភាគីអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ.វ.ត.ក ចេញផ្សាយនៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៥នេះ បានឲ្យដឹងថា អូស្រ្តាលីជាប្រទេសម្ចាស់ជំនួយធំទី២ របស់អ.វ.ត.កដែលបានគាំទ្រតុលាការនេះ។ តាំងពី អ.វ.ត.កចាប់ផ្ដើមដំណើរ ការមករដ្ឋាភិបាលអូស្រ្តាលី បានផ្ដល់ថវិកាសរុបជាង ២៩លានដុល្លារ អូស្រ្តាលីដល់អ.វ.ត.ក។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបានស្ដីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធាន ការិយាល័យរដ្ឋបាល នៃអ.វ.ត.ក មានជំនឿយ៉ាងមុតមាំថា វិភាគទានថ្មីនេះ នឹងជួយអ.វ.ត.ក ឈានដល់បញ្ចប់យុត្តាធិការរបស់ខ្លួនតាមកាលកំណត់៕