រដ្ឋមន្រ្តីការងារ ដាក់ចេញទិសដៅ ១១ចំណុច សម្រាប់ប្រកួត ប្រជែងទីផ្សារ ការងារក្នុងតំបន់ ក្រោយសមា ហរណកម្មអាស៊ាន

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាថា លោកបានដាក់ចេញនូវផែនការ សកម្មភាពការងារ ១១ចំណុច ដើម្បីជំរុញពង្រឹងជំនាញបច្ចេកទេស ធនធានមនុស្សនៅកម្ពុជា ក្រោយសមាហរណកម្មអាស៊ាន ឆ្នាំ២០១៦ខាងមុខនេះ។

លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាស្តីពី វិធានការគុណភាពការហ្វឹកហ្វឺនកូនជាង និងបទពិសោធន៍ការងារ ដើម្បីធ្វើឲ្យប្រសើរនូវទំនាក់ទំនង អន្តរកាលពីសាលានៅកន្លែងការងារ នាព្រឹក ថ្ងៃទី៦ ខែតុលា នៅសណ្ឋាគាភ្នំពេញ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ផែនការនោះរួមមាន៖

ទី១ រៀបចំគោលនយោបាយ ជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ទី២ ពង្រឹងការអភិវឌ្ឍន៍ក្រ បខ័ណ្ឌគុណវឌ្ឍិជាតិកម្ពុជា ឲ្យបានពេញលេញ ពិសេសផ្សារភ្ជាប់ជាមួយ ក្របខ័ណ្ឌ គុណវុឌ្ឍិយោង អាស៊ាន ដើម្បីលើកម្ពស់គុណភាពការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ទី៣ ជំរុញអភិវឌ្ឍស្តង់ដាជាតិសមត្ថភាពលើវិស័ងកអាទិភាពបន្ថែម ដែលបានកំណត់ក្នុងគោល នយោបាយអភិវឌ្ឍន៍ វិស័យ ឧស្សាហកម្មកម្ពុជានៅឆ្នំា២០១៥ ២០២៥។

ទី៤ ជំរុញឲ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈអនុវត្តកម្មវិធីសិក្សាផ្នែក លើសកម្មភាព ។

ទី៥ រៀបចំលក្ខណៈវិន្ននិច្ឆ័យ ដើម្បីទទួល ស្គាល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មួយចំនួនជាមជ្ឍមណ្ឌលធ្វើតេស្តបញ្ជាក់ សមត្ថភាព និងទទួលស្គាល់សមត្ថភាព ។

ទី៦ បន្តពង្រឹងភាពជាដៃគូ រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងវិស័យឯកជនក្នុងការអនុវត្តកម្មវិធីហ្វឹកហ្វឺនកូនជាងប្រកបដោយ គុណភាព ។

ទី៧ ជំរុញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិមួយៗបង្កើតCenter of Excellence លើកជំនាញអាទិភាព ។ ទី៨ ពង្រឹងគុណភាព និងអនុវត្តប្រពន្ធលើទឹកចិត្ត។

ទី៩ ជំរុញការអនុវត្តកម្មវិធីប្រកួតប្រជែងគុណភាពការងារ ។

ទី១០ ជំរុញការអនុវត្តកម្មវិធីប្រកួតប្រជែង គុណភាពការងារគ្រប់គ្រប់នៅគ្រប់កម្រិតគ្រឹះស្ថាន អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង ទី១១ លើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនិមួយៗ ឲ្យមានកម្មវិធី សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍៕

រដ្ឋមន្រ្តីការងារ ដាក់ចេញទិសដៅ ១១ចំណុច សម្រាប់ប្រកួត ប្រជែងទីផ្សារ ការងារក្នុងតំបន់ ក្រោយសមា ហរណកម្មអាស៊ាន

រដ្ឋមន្រ្តីការងារ ដាក់ចេញទិសដៅ ១១ចំណុច សម្រាប់ប្រកួត ប្រជែងទីផ្សារ ការងារក្នុងតំបន់ ក្រោយសមា ហរណកម្មអាស៊ាន