Facebook បាញ់ផ្កាយរណប និងផ្ដល់អ៊ីនធើ ណែត Free ដល់មនុស្ស នៅទ្វីបអាហ្វ្រិក

អាម៉េរិក៖ បណ្ដាញសង្គមយក្ស Facebook បានសហ ការជាមួយក្រុមហ៊ុន ផ្កាយរណបបារាំង Eutelsat ដើម្បី ដំណើរការផ្ដាយរណបថ្មីមួយ ដែលនឹងផ្ដល់នូវការប្រើប្រាស់ Internet ឥតគិតថ្លៃ សម្រាប់ពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៦ ខែតុលានេះ ។

បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា ផ្ដាយរណបនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំក្រោយ និងការផ្ដល់សេវាកម្ម Internet  នឹងត្រូវដាក់ឲ្យប្រើនៅពាក់កណ្ដាលឆ្នាំ២០១៦ ដោយក្នុងនោះមានប្រទេសចំនួន១៤ នៅក្នុងទ្វីបអាហ្វ្រិក ត្រូវបានដាក់ឲ្យប្រើប្រាស់ Internet ។

Facebook បានបញ្ជាក់ថា ផ្កាយរណបនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋនៅតាមតំបន់ ជនបទ ហើយនេះក៏ជាបេសកកម្មធំចម្បងមួយ របស់លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ដែលបានប្រកាសថា លោកនឹងនាំយក Internet ទៅកាន់ពិភពលោក ដើម្បីឲ្យមនុស្សទូទាំងសកលលោក បានភ្ជាប់ទំនាក់ទំនងគ្នា ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Facebook បាននាំយក និងផ្ដល់ជូនសេវាកម្ម Internet ឥតគិតថ្លៃដល់ប្រទេសចំនួន ២០នៅក្នុង សកលលោក សម្រាប់ប្រើប្រាស់ ៕

Facebook បាញ់ផ្កាយរណប និងផ្ដល់អ៊ីនធើ ណែត Free ដល់មនុស្ស នៅទ្វីបអាហ្វ្រិក

  • Facebook បាញ់ផ្កាយរណប និងផ្ដល់អ៊ីនធើ ណែត Free ដល់មនុស្ស នៅទ្វីបអាហ្វ្រិក已关闭评论
  • 270 views
  • Hide Sidebar
    A+
Publish on:2015/10/06  Category:កីឡា