Chelsea នៅតែបន្តគាំទ្រលោក Jose Mourinho ដឹកនាំដដែល

ក្រុងឡុងដ៍៖ សមាជិក និងថ្នាក់ដឹកនាំក្លឹបតោខៀវ Chelsea នៅតែបន្តគាំទ្រលោក Jose Mourinho ដឹកនាំដដែល ទោះ ចាញ់ការប្រកួតចាញ់ជាបន្តធ្លាក់ទៅឈរនៅក្បែរបាតតារាង ក៏ដោយនៅដើមរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ក្នុង Premier League របស់អង់គ្លេស ។

យ៉ាងណាក៏ដោយក្រុមការពារតំណែងជើងឯកមួយនេះបានចេញសេចក្តីថ្លែងការណ៍មួយផងដែរគាំទ្រចំពោះគ្រូបង្វឹក វ័យ៥២ឆ្នាំរូបនេះបន្តដឹកនាំដដែលដោយបានលើកឡើងថា “ក្លឹបចង់ធ្វើឲ្យប្រាកដខ្លាំងឡើងដែលមានលោក Jose Mourinho ដឹកនាំដដែលដែលទទួលយើងនាំតែគាំទ្រយ៉ាងពេញទំហឹងដដែល ។ យើងជឿថា យើងកំពុងមានគ្រូបង្វឹក ដ៏ត្រឹមត្រូវម្នាក់ដែលអាចប្រែក្លាយលទ្ធផលនៅរដូវកាលនេះបាន គឺលោក Jose Mourinho” ។

ទាក់ទងទៅនឹងអតីតគ្រូបង្វឹកក្លឹប Real Madrid លោក Jose Mourinho ក៏បានលើកឡើងដែរថា “ខ្ញុំចង់លុបកំហុស ឡើងវិញ ។ ខ្ញុំនឹងមិនចាកចេញពី Chelsea ឡើយ តែខ្ញុំនឹងដើរចេញ ប្រសិនបើក្លឹបបណ្តេញខ្ញុំចេញនោះ ដោយ ខ្ញុំនៅតែទទួលខុសត្រូវជានិច្ចចំពោះក្លឹបទាំងមូល” ។

យ៉ាងណាមិញសម្រាប់កីឡាករខ្សែការពារប្រធានក្រុម Chelsea, John Terry ក៏បានចេញមុខការពារ និងបន្តគាំទ្រ លោក Jose Mourinho ក្នុងការដឹកនាំបន្តទៀតដែរ ដោយបានលើកឡើងដែរថា Mourinho គឹជាមនុស្សដែលអាចជួយ សង្រ្គោះក្រុមតោបាន គ្មាននរណាម្នាក់អាចជំនួសតំណែងគាត់បានទេ ។

សូមបញ្ជាក់ដែរថា ក្រោមការដឹកនាំជាលើកទី២របស់គ្រូបង្វឹក Jose Mourinho ក្លឹបតោខៀវ Chelsea បានចាប់ផ្តើម នូវភាពត្រដាបត្រដួសបំផុត និងកំពុងឈរនៅលេខរៀងទី១៦ក្បែរបាតតារាងបណ្តោះអាសន្នរកបានតែ៨ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់៨ប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្រៅពីស្មើ២ និងចាញ់រហូតដល់ទៅ៤ដងឯណោះ គ្រាដែល២ប្រកួតនៅ Champions League វិញឈ្នះ១ និងចាញ់១ រកបាន៣ពិន្ទុឈរនៅលេខ៣បណ្តោះអាសន្ន ប្រចាំពូល G ៕

Chelsea នៅតែបន្តគាំទ្រលោក Jose Mourinho ដឹកនាំដដែល

Chelsea នៅតែបន្តគាំទ្រលោក Jose Mourinho ដឹកនាំដដែល

តារាងពិន្ទុបណ្តោះអាសន្នប្រចាំពូល G នៅ Champions

Chelsea នៅតែបន្តគាំទ្រលោក Jose Mourinho ដឹកនាំដដែល

តារាងពិន្ទុបណ្តោះអាសន្ននៅ Premier League