ក្រសួង បណ្តុះបណ្តាល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពង្រឹងសមត្ថភាព​ការអនុវត្ត​មុខងារ​ការជួសជុល និង​ថែទាំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ​

: ក្រុមការងារ​បច្ចេកទេស​វិមជ្ឈការ និង​វិសហមជ្ឈការ ប្រចាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី ការពង្រឹង​សមត្ថភាព​ការអនុវត្ត​ការអនុវត្ត​មុខងារ​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គោលដៅ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពត កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​លោក ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​វិមជ្ឈការ និង​វិសហមជ្ឈការ បាន​មានប្រសាសន៍ថា គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ដល់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​គោលដៅ ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ការអនុវត្ត​មុខងារ​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ផ្គត់​ផ្គត់​ទឹកស្អាត​ជនបទ ដែល​ក្រសួង​បាន​សាកល្បង​ផ្ទេរ​ទៅកាន់ ស្រុក​មេមត់ ក្រូចឆ្មារ​ស្រុក​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ឈូក ស្រុក​ជំ​គី​រី ស្រុក​បន្ទាយមាស ស្រុក​កំពង់ត្រាច នៃ​ខេត្តកំពត ។

​សូមបញ្ជាក់ថា នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មាន​មេរៀន​ចំបងៗ​ចំនួន​៣ គឺ​១).​ដំណើរការ​ស្តីពី​ការផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ២).​កម្មវិធី​ផ្គត់ផ្គង់​ទឺ​ក​ជនបទ “​គុណភាព​ទឹក​” និង ៣).​ចំណេះដឹង​ទូទៅ​នៃលក្ខណៈ​អណ្តូង​។​

​លោក ថេ​ង ច័ន្ទ​សង្វារ បាន​មានប្រសាសន៍​បន្តថា ការងារ​ផ្ទេរ​មុខងារ ស្តីពី​ការថែទាំ​ប្រពន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ ទៅ​ថ្នាក់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ បានធ្វើ​ឡើង​ស្រប​នឹង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែលជា​ការងារ​ថ្មី​មួយ​តម្រូវ​ឲ្យ​ទាំង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ត្រូវ​សិក្សា​ស្វែងយល់ ព្រមទាំង​អនុវត្ត​ជា​បណ្តើរៗ ក្នុង​គោលដៅ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​រដ្ឋបាល​ស្រុក​គោលដៅ​ដែល​ទទួលបាន​ការផ្ទេរ​មុខងារ​សាកល្បង​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវមាន​តួនាទី និង​ទទួល​ភារកិច្ច​ផ្គត់ផ្គង់​សេវា​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​។​

​លោក ថេ​ង ច័ន្ទ​សង្វារ បាន​ណែនាំ​ឲ្យ​សិក្ខាកាម​បន្ត​សិក្សា​ស្វែងយល់​បន្ថែម​លើ​ការងារ​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ ដើម្បី​រួមចំណែក​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏ដូចជា​រដ្ឋាភិបាល ក្នុង​គោលដៅ​សម្រេច​ឲ្យ​បានការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​