មនុស្សស្លាប់ ក្នុងល្បាប់ភក់ នៅហ្គោតេម៉ាឡា កើនឡើងដល់ ១៣១នាក់

ហ្គោតេម៉ាឡា ៖ លំហូរល្បាប់ភក់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅប្រទេសហ្គោតេម៉ាឡា កាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យមនុស្សស្លាប់ កើនឡើងដល់ ១៣១នាក់ហើយ បើគិតមកដល់ថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០១៥ នេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ប្រជាជនដែលរស់នៅក្នុងភូមិ ជាសាច់ ញាតិរបស់ជនរង គ្រោះទាំងអស់ទាំងអ្នកស្លាប់ ១៣១នាក់ និងបាត់ខ្លួនជាង ៤០០នាក់នោះ បានធ្វើការដង្ហែក្បួនប្រារព្ធពិធី គោរព វិញ្ញាណក្ខន្ធ ដល់ប្រជាជនរងគ្រោះទាំងអស់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ ប្រចាំតំបន់អាមេរិកឡាទីនមួយនេះ ។

គួរបញ្ជាក់ថា គ្រោះធម្មជាតិលំហូរល្បាប់ភក់ បានកើតឡើង នៅឯភូមិ អ៊ែល ខេមប្រ៊េយ នៃស្រុក សាន់តា ខាតារី ណា របស់ហ្គោតិម៉ាឡា ៕

មនុស្សស្លាប់ ក្នុងល្បាប់ភក់ នៅហ្គោតេម៉ាឡា កើនឡើងដល់ ១៣១នាក់