រថយន្តក្រុង បើកធ្លាក់ស្ពាន បណ្តាលឲ្យមនុស្សស្លាប់ និង របួស ៣៧នាក់ នៅចិន

ហេហ្វី ៖ យោងតាមនាយកដ្ឋាន សាធារណៈក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សស្លាប់ និង របួសជាង ៣០នាក់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងធ្លាក់ពីលើស្ពាន ស្ថិតនៅភាគខាងកើតខេត្ត អានហ៊ុយ ប្រទេស ចិន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នេះ បន្ដទៀតថា ហេតុការណ៍ បាន កើតឡើងនៅម៉ោង ៧ព្រឹក នៅពេលដែលមានរថយន្តក្រុងមួយគ្រឿង បានធ្លាក់ពីលើស្ពាន បណ្ដាលឲ្យមាន មនុស្សចំនួន ៧នាក់ស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ និងជាង ៣០នាក់ផ្សេងទៀតរងរបួស។

ប្រភពខាងលើបានបន្ដទៀតថា ក្រោយពេលកើតហេតុរថយន្តក្រុង ត្រូវបានបញ្ជូនចេញពីកន្លែងកើតហេតុ ហើយ អ្នករងរបួស ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ។ ដោយឡែក សមត្ថកិច្ចកំពុងដាក់ការស៊ើប អង្កេត ដើម្បី រកមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ចរាចរណ៍យ៉ាងរន្ធត់នេះកើតឡើង ៕

រថយន្តក្រុង បើកធ្លាក់ស្ពាន បណ្តាលឲ្យមនុស្សស្លាប់ និង របួស ៣៧នាក់ នៅចិន