រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវបញ្ឈប់ប្រើ ឡេលាយ ធ្វើឲ្យស្បែក ស

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវឈប់ការប្រើប្រាស់ឡេលាយដែលធ្វើឲ្យស្បែកស ព្រោះឡេសព្វថ្ងៃសុទ្ធតែមានសាធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ការស្នើឲ្យបញ្ឈប់នេះ បានធ្វើឡើងនៅ ក្នុងពិធី ដុតកំទេច ឳសថ ក្លែងក្លាយ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។

 លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ឡេលាប ធ្វើឲ្យស្បែក ស មួយចំនួន ដែលកំពុងតែ ចរាចរណ៍ នៅលើទីផ្សារបច្ចុប្បន្ន សុទ្ធតែមានសារធាតុ គីមី ដែលអាចប៉ះពាល់ដល់ សុខភាព យ៉ាងធ្ងន់ធ្ងរនាពេល អនាគត។

លោកបន្តថា “មិនដែលណាទៅលាបឡេភ្លាម សភ្លាម មើលតែដាក់ទឹកក្តៅកោសជ្រូកចឹង យូរៗទៅខ្ទេចខ្ទីអស់ហើយ។ សបានមួយភ្លែតហ្នឹង អាស៊ីត ហើយដាក់វត្ថុសម្រាប់ធ្វើឲ្យស្បែកស មួយភ្លែតទៅវាពុល ធ្វើឲ្យរលាកស្បែកថ្ងៃក្រោយទៅ”។

លោករដ្ឋមន្រ្តីបន្ថែមទៀតថា ក្រសួងកំពុងមានវិធានការ យ៉ាងក្តៅគគុក ក្នុងការបង្ក្រាប ការចរាចរណ៍ ឡេលាយ ធ្វើឲ្យស្បែកស ដែលនាំចូលពីក្រៅប្រទេស ជាច្រើន ដើម្បីធានាបានថា ប្រជាពលរដ្ឋអ្នកប្រើប្រាស់ មានសុវត្ថិភាព៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវបញ្ឈប់ប្រើ ឡេលាយ ធ្វើឲ្យស្បែក ស