Twitter តែងតាំងលោក Jack Dorsey ជា CEO ថ្មី

អាម៉េរិក៖ បណ្ដាញសង្គម Twitter នៅថ្ងៃនេះបានប្រកាស តែងតាំងលោក Jack Dorsey ជានាយកប្រតិបត្តិអចិន្រ្តៃយ៍ Twitter បន្ទាប់ពីលោកបាន កាន់តំណែងជានាយកប្រតិបត្តិ ស្តីទីអស់រយៈពេលប៉ុន្មានខែនេះ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ។

លោក Dorsey ត្រូវបានគេស្គាល់ថា ជាសហស្ថាបនិក Twitter ហើយបានឡើងកាន់តំណែង ជានាយកប្រតិបត្តិស្ដីទី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីលោក Dick Costolo លាឈប់ពីតំណែងនាយកប្រតិបត្តិ Twitter ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក Jack Dorsey ក៏ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ Square ដែលជាក្រុមហ៊ុន ទូទាត់សាច់ ប្រាក់តាមទូរសព្ទដៃ ហើយនៅលើ Twitter របស់លោកបានប្រកាសថា លោកកាន់តំណែងនាយកប្រតិបត្តិ ទាំងពីរក្រុមហ៊ុន ៕

Twitter តែងតាំងលោក Jack Dorsey ជា CEO ថ្មី