ក្មេង​ស្រី​អាយុ១០​ឆ្នាំ​ ​ប្រើ​ធ្នូ​ប្រមាញ់​ក្រពា​​ប្រវែង​ជិត​៤ម៉ែត្រ​


ក្មេង​ស្រី​អាយុ១០​ឆ្នាំ​ ​ប្រើ​ធ្នូ​ប្រមាញ់​ក្រពា​​ប្រវែង​ជិត​៤ម៉ែត្រ​

ក្មេង​ស្រី​វ័យ១០​ឆ្នាំ Ella Hawk ​បាន​ប្រមាញ់​ក្រពា​ដ៏​ធំ​សម្បើម​មួយ​ក្បាល​ប្រវែង ៣,៩៥ម៉ែត្រ ទម្ងន់ ៣៦២គីឡូក្រាម​ ដោយ​ប្រើ​ធ្នូ នៅ​​រដ្ឋ​តិចសាស់​ សហរដ្ឋ​អាមេរិក។

 

Ella បាន​​ចាប់​ផ្ដើម​​ចេញ​ប្រមាញ់​សត្វ ​ជាមួយ​ឪពុកម្ដាយ អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មក​ហើយ តែ​ពេល​នេះ​នាង​បាន​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​មួយ ដោយ​បាញ់​សម្លាប់​ក្រពា​ឲ្យ​ងាប់​នៅ​កន្លែង​តែ​ម្ដង នៅ​ទន្លេ Guadalupe ជិត​ទីក្រុង Victoria រដ្ឋ​តិចសាស់​ កាលពី​ថ្ងៃ​ទី ២៧កញ្ញា​កន្លង​ទៅ។

 

ក្មេង​ស្រី​អាយុ១០​ឆ្នាំ​ ​ប្រើ​ធ្នូ​ប្រមាញ់​ក្រពា​​ប្រវែង​ជិត​៤ម៉ែត្រ​

 

បើ​តាម​សារព័ត៌មាន Victoria Advocate ផ្សាយ​ថា​ក្រពា​នេះ​ទំហំ​ធំ​ល្មម​សម្រាប់​ឲ្យ​ក្មេង​ស្រី Ella ជាប់​ពានរង្វាន់ Trophy Game Records ក្នុង​ចំណាត់​ថ្នាក់​លេខ​​មួយ​ប្រចាំ​ឆ្នាំ​ទៀត​ផង។

 

លោក​ Ryan Longer ជា​គ្រូ​របស់​ Ella បាន​បញ្ឆោត​ឲ្យ​ក្រពា​យក្ស​នេះ​​ហែល​មក​ជិត​មាត់​ច្រាំង ហើយ​ឲ្យ​នាង​បាញ់​​ពី​ត្រើយ​ម្ខាង​​តែ​ម្ដង។​ នាង​បាញ់​ចំនួន​ពីរ​គ្រាប់ ដោយ​គ្រាប់​ចុងក្រោយ​បាញ់​ចំ​ភ្នែក​ក្រពា និង​ធ្វើ​ឲ្យ​វា​ងាប់​ភ្លាមៗ។

 

ក្មេង​ស្រី​វ័យ ១០​ឆ្នាំនេះ នឹង​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​​ពានរង្វាន់​ប្រមាញ់​សត្វ​នារី​ World’s Huntress of the Year Award ដែល​ពាន់​រង្វាន់​នេះ​នាង​ធ្លាប់​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​មុន​ម្ដង​ហើយ៕

 

ក្មេង​ស្រី​អាយុ១០​ឆ្នាំ​ ​ប្រើ​ធ្នូ​ប្រមាញ់​ក្រពា​​ប្រវែង​ជិត​៤ម៉ែត្រ​

Ella ឈ្នះ​ពាន​ World’s Huntress of the Year Award កាល​ពី​ឆ្នាំ​មុន

 

ចុច​អាន៖ មេ​ដំរី​ទឹកស្ទុះ​ទៅ​ខាំ​​ក្រពើ​ដើម្បី​តែ​ការពារ​កូន

 

ប្រែ​សម្រួល៖ ឡេង​ភារុណ
ប្រភព៖ dailymail